adverise with khmeread D2943391 309a 4a8c 9250 e52e0c372798

ពិតជា​សា​ហា​វ​ណាស់ ចាក់​មួយ​កាំបិត​ជាប់​ខ្នង​ស្លាប់​

    ភ្នំពេញ ៖ មាន​ករណី​អំពី​មនុស្សឃាត​ដោយ​ចេតនា​មួយ​កើតឡើង​ដោយសារ​គំនុំ​ចាក់​មួយ​កូនកាំបិត​ចំ​កន្លែង​បោះដៃផុត​ខាងស្តាំ​បណ្តាល​ឲ្យ​ស្លាប់ ហើយ​ជនដៃដល់​រត់​បាត់​។​

    អំពើហិង្សា​នេះ​បានកើត​ឡើង​នៅ​ថ្ងែ​ទី ១២ ខែមេសា ​ឆ្នាំ​២០១៦  ម៉ោង៨យប់​ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ ចាន់ ប៊ុន​ថេត  ភេទ​ស្រី អាយុ​៥៤​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ផ្ទះ​គ្មាន​លេខ​មាត់ទន្លេ ក្រុមទី​9 ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

  ​  ប៉ូលិស​និយាយថា សាកសព ឈ្មោះ​រស់ ឌី​ម៉​ង់ ភេទប្រុស ​ជា​មុខសញ្ញា​ចេញពី​ពន្ធនាគា​ពីបទ​លួច​អាយុ២៧ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​មាត់ទន្លេ ក្រុម៩ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ ឈ្មោះ​ ផាត ភី ភេទប្រុស អាយុ៣១ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥៦ ផ្លូវលំ ក្រុម​9  ភូមិ​ដើម​ចាន់​១ សង្កត់ ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ គេចខ្លួន​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ កន្លងមក​ជនសង្ស័យ​និង​សាកសព​ធ្លាប់​មានទំនាស់​គ្នា​ដេញ​កាប់​គ្នា​ជាច្រើនលើក លុះដល់​ម៉ោង​8​យប់​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ២០១៦ នៅ​ចំណុច​ខាងលើ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​ទាក់​សំដី​ជាមួយគ្នា។​

    ពេលនោះ​ជនសង្ស័យ​យក​កូនកាំបិត​ចិតបន្លែ​ដង​ពណ៍​លឿង ដែល​លាក់​នៅ​ចង្កេះ​មកចាក់​ចំ​ត្រង់​កន្លែង​បោះដៃ​ផុត​ខាងស្តាំ រួច​ជនសង្ស័យ​រត់គេចខ្លួន​បាត់។​

    ដោយឡែក​សាកសព​ស្រែក​ឲ្យ​គេ​ឋ​ង​ជួយ  ពេលនោះ​ប្រជា​ពលរ​ដ្ឌ​នៅក្បែរនោះ បាន​យក​ម៉ូតូ​ដឹក​សាកសព ដល់​មន្ទី​ពេទ្យ​សូ​វៀត​ដាច់ខ្យល់​ស្លាប់​។​

    បច្ចុប្បន្ន​ការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​កំពុង​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ។ ចំពោះ​ជនសង្ស័យ​ប៉ុស្តិ​ប្រើប្រាស់​ជំនាញ​តាម​ចាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់