ប្រើកាំបិតកាប់គូទំនាស់របួសធ្ងន់ ហើយរត់បាត់,ប៉ូលិសកំពុងតាមចាប់ខ្លួន

ពោធិ៍សាត់ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍​រដ្ឋបាលថ្មដា​ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ​ ឈ្មោះ ជឿន ចៀន ស្នាក់នៅភូមិ​ឯកភាព​ ឃុំថ្មដា​ ស្រុកវាលវែង ថា កាលពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២១ ម៉ោង៩ និង៤៥នាទីយប់ មានករណីហិង្សាដោយចេតនា យកកាំបិតប៉័ងតោកាប់លើជនរងគ្រោះ នៅភូមិឃុំខាងលើបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការប៉ូលិសស្រុកវាលវែងបានឱ្យដឹងថា ករណីហិង្សានេះបង្កឡើងដោយជនសង្ស័យឈ្មោះ ជា សើយ ភេទប្រុស​ អាយុ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើ​ បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ ជឿន ចៀន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិឃុំជាមួយគ្នាចំនួន ៣ កាំបិត​ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសម្រាក​ព្យាបាលនៅពេទ្យឯកជន។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។

លោកអធិការបានបន្តថា មូលហេតុបង្កឱ្យមានអំពើហឹង្សានេះ បណ្តាលមកពីផឹកស៊ីស្រវឹងទំនាស់ពាក្យសម្ដីគ្នា ហើយម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ជន​សង្ស័យ​មកផ្តន្ទាទោសតាមច្បាប់​៕


 

-->
adverise with khmeread