មេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក បើករថយន្តធ្លាក់ខុសផ្លូវបណ្តាលឱ្យបាត់បង់ជីវិត

កណ្តាល ៖ មេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក បានបើករថយន្តធ្លាក់ខុសផ្លូវបណ្តាលឱ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើងនាថ្ងៃចន្ទ ទី២៩ មីនា ឆ្នាំ២០២១វេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៣-៤៤ភូមិព្រែកត្រែង  ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋាននិយាយថា អ្នកបើកបរឈ្មោះ នូវ សាវឿន ភេទប្រុស ឣាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខងារជាមេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល បានបាត់បង់ជីវិតនៅក្នុងរថយន្ត។

សមត្ថកិច្ចបន្តថា លោក នូវ សាវឿន បានបើកបររថយន្តម៉ាក CAMRY (ហើម) ពណ៌ស ពាក់ស្លាកលេខកណ្តាល 2A-2895 ខុសផ្លូវជាតិលេខ១ បណ្តាលឱ្យបាត់បង់ជីវិតក្នុងរថយន្តតែម្តង។ បច្ចុប្បន្នសពត្រូវបានកងរាជអាវត្ថហត្ថយកទៅធ្វើសំណាកជាមុនសិន មុននឹងយកសពទៅបូជាតាមប្រពៃណី៕

-->
adverise with khmeread