លោក Gareth Southgate សារភាពថា កីឡាករ Mason Mount មិនអាចខកខានការប្រកួតសំខាន់បានទេ

        លោក Gareth Southgate ត្រៀមនឹងផ្តល់ឱកាសឲ្យកីឡាករ Mason Mount បង្ហាញមុខក្នុងការប្រកួតអន្តរជាតិលើកទី៧  សម្រាប់ជំនួបនៅថ្ងៃពុធជាមួយក្រុមប៉ូឡូញ ខណៈកីឡាកររូបនេះបានកសាងខ្លួនជាខ្សែបម្រើឆ្នើមម្នាក់ក្នុងក្រុមអង់គ្លេស។

        លោក Southgate មានភាពប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងកីឡាកររបស់លោកនៅក្នុងការហ្វឹកហាត់និងការប្រកួត ដើម្បីការពារពួកគេពីបញ្ហារបួស។ ប៉ុន្តែគ្រូបង្វឹកអង់គ្លេសរូបនេះបានបង្ហាញថា ខ្សែបម្រើក្លឹបឆេលស៊ី Mason Mount នឹងមាន មុខក្នុងក្រុមជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតជម្រុះវើលខាប់ដ៏សំខាន់ជាមួយក្រុមប៉ូឡូញនៅពហុកីឡាដ្ឋាន Wembleyនៅថ្ងៃពុធនេះ។

        នៅពេលសួរនាំថា តើលោកនឹងពិចារណាដាក់កីឡាករ Mount សម្រាប់ការប្រ កួតជាមួយក្រុមប៉ូឡូញឬយ៉ាងណានោះ លោក Southgate បានឆ្លើយតបថា " ប្រាកដណាស់ យើងបានតាមដានកីឡាករទាំងអស់តាំងពីប្រកួតដំបូង...ប៉ុន្តែដោយសារតែយើងព្យាយាមឈ្នះការប្រកួតជម្រុះវើលខាប់ ដូច្នេះខ្ញុំមិនអាចផ្លាស់ប្តូរកីឡាករចុះ ឡើងដូចមុនបានទេ"។

        លោកបន្តថា " យើងមានកីឡាករច្រើនដែលមិនបានលេងហើយយើងព្យាយាមការពារកីឡាកររបស់យើង។ នៅពេលនេះ យើងត្រូវតែព្យាយាមឈ្នះការប្រកួត"។

លោក Southgate បានកោតសរសើរការចូលរួមចំណែករបស់ Mount កាលពីយប់ថ្ងៃអាទិត្យ ហើយក្លាយជាកីឡាករសំខាន់ក្នុងផែនការរបស់លោក៕

-->
adverise with khmeread