ក្លឹប Arsenal កំពុងត្រៀមដាក់សំណើផ្ទេរកីឡាករGuido Rodriguez ខណៈក្លឹបនេះចង់ពង្រឹងតំបន់បម្រើបន្ថែមទៀត

        លោក Mikel Arteta គ្រូបង្វឹកក្លឹបArsenal ត្រៀមសម្រេចផែនការផ្ទេរកីឡាករនៅរដូវក្តៅនេះ បន្ទាប់ពីជួបរដូវកាលដ៏លំបាកហើយកីឡាករម្នាក់ដែលលោកសម្លឹង ឃើញ គឺខ្សែបម្រើ Guido Rodriguez របស់ក្លឹបReal Betis ស្របពេលមានសេចក្តីរា យការណ៍ថា ក្លឹបArsenal កំពុងតែធ្វើឲ្យលក្ខខណ្ឌទិញផ្តាច់៦៨លានផោននៅរដូវក្តៅនេះសកម្មឡើងវិញ។

        វានឹងក្លាយជាកិច្ចព្រមព្រៀងផ្ទេរដ៏ព្រហើនមួយរបស់ក្លឹប Arsenal ដោយសារតែពួកគេមានខ្សែបម្រើThomas Partey រួចហើយ បន្ទាប់ពីពួកគេផ្ទេរកីឡាកររូបនេះពីក្លឹប Atletico Madrid ក្នុងតម្លៃ៤៥លានផោនកាលពីរដូវកាលមុន។ ប៉ុន្តែកីឡាករអាហ្សង់ទីនវ័យ២៦ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ច្រើននៅក្របខណ្ឌ LaLiga នៅរដូវកាលនេះ។

        កីឡាករ Rodriguez បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លឹបយក្សអាហ្សង់ទី River Plate តាំងពីនៅក្មេង។ ចំណុចដ៏គួរឲ្យទាក់ទាញរបស់កីឡាកររូបនេះបានបង្ហាញនៅតំបន់បម្រើយ៉ាងឆាប់រហ័សដែលទទួលបានការចាប់អារម្មណ៍របស់ក្លឹប Real Betis ដែលចុងក្រោយបានផ្ទេរកីឡាកររូបនេះក្នុងតម្លៃ២,៧លានផោនកាលពីខែមករាឆ្នាំ២០២០។

         Rodriguez បានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមBetisចាប់តាំងពីចុះកិច្ចព្រមព្រៀងផ្ទេរកាលពីឆ្នាំ២០២០ ដោយបង្ហាញមុខ៣៩លើកនៅគ្រប់ក្របខណ្ឌប្រកួត ។ បន្ទាប់ពីក្លឹបនេះបានគេចផុតពីតំបន់កាត់ចេញទាំងប្រផិតប្រផើយកាលពីរដូវកាល មុនហើយនៅពេលនេះ ពួកគេបានបោះជំហានទៅរកក្របខណ្ឌEuropa League ៕

 

-->
adverise with khmeread