ផ្ទះជាង ១៣ ភាគរយនៅជប៉ុនត្រូវបោះបង់ចោល ព្រោះម្ចាស់ស្លាប់ចោល ខណៈចំនួនប្រជាជនកាន់តែថយចុះ

ចំនួនប្រជាជនជប៉ុនកំពុងធ្លាក់ចុះ។ កាលពីឆ្នាំ ២០១៨ ចំនួនប្រជាជនបានធ្លាក់ចុះជិតចំនួន៤៥ម៉ឺននាក់។ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ១៨៩៩ មានទារកតិចតួចណាស់ដែលបានកើតមក (៩២១.០០០) ។ មុននោះឆ្នាំ ២០១៧ ក៏បានបង្កើតកំណត់ត្រាផងដែរ។ ទន្ទឹមនឹងនេះចំនួនមនុស្សដែលបានស្លាប់កាលពីឆ្នាំ២០១៨ បានបំបែកឯតទគ្គកម្មក្រោយសង្គ្រាម។ តួលេខនេះគឺជាផ្នែកមួយនៃគំរូដ៏ធំមួយដែលអត្រាកំណើតបានធ្លាក់ចុះ ហើយការស្លាប់បានកើនឡើងជាលំដាប់អស់ជាច្រើនទសវត្សរ៍។

អ្វីដែលគេពុំសូវកត់សម្គាល់គឺតួលេខគួរឱ្យព្រួយបារម្ភមួយផ្សេងទៀតដែលកំពុងកើនឡើង។ យោងតាមស្ថិតិចុងក្រោយរបស់រដ្ឋាភិបាល ចំនួនផ្ទះដែលត្រូវបានបោះបង់ចោលនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៨,៥ លានខ្នងគិតត្រឹមថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៨ គឺកើនឡើងចំនួន ២៦០.០០០ ខ្នងបើប្រៀបធៀបទៅនឹង ៥ ឆ្នាំមុន។ សមាមាត្រនៃផ្ទះបោះបង់ចោលសរុបបានឈានដល់ ១៣,៦ ភាគរយ។

តំបន់ខ្លះរងការវាយលុកខ្លាំងជាងតំបន់ផ្សេងទៀត។ ទីក្រុងសៃតាម៉ា ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូ និងតំបន់ត្រូពិកអូគីណាវ៉ាមានសមាមាត្រទាបបំផុតនៃផ្ទះទំនេរ។ ប៉ុន្តែអត្រានេះបានឈានដល់ ២០ ភាគរយនៅក្នុងខេត្តយ៉ាម៉ាណាស៊ី និងខេត្តវ៉ាកៃយ៉ាម៉ា៕

-->
adverise with khmeread