adverise with khmeread 2f306b72 ea46 4034 bbf7 54d3c6701fbd

ស្ត្រី​ម្នាក់​ឆេះ​ខ្លោច ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​

      បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​ឆេះ​ខ្លោច​នៅក្នុង​ភ្នក់ភ្លើង  ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នា​ថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ស្ថិតក្នុង​ក្រុម​០៣ ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។​

     ប៉ូលិស​និយាយថា ផ្ទះ​ដែល​ឆេះ​ទំហំ​៣​ម៉ែត្រ គុណ ០៤​ម៉ែត្រ ធើ្វ​ពី​ឈើ ដំបូល​ស័ង្កសី​បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ជនរងគ្រោះ​ឈ្មោះ លឿ ចន្ថា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ដោយ​ស្នាក់​នៅផ្ទះ​ម្នាក់ឯង ប្តី​ឈ្មោះ សុង និង អាយុ​២៧​ឆ្នាំ បើករថយន្ត​ដឹក​ដី នៅ​ខេត្តពោធិ៍សាត់ មានកូន​ប្រុស​០១​នាក់ អាយុ​០២​ឆ្នាំ នៅ​ជាមួយ​យាយ និង​តា​។​

     មូលហេតុ​គឺ​ឆ្លង​ចរន្ត​ភ្លើង​អាគុយ ហើយ​ជនរងគ្រោះ មកពី​លក់ដូរ​នៅ​ល្អាង​ភ្នំ​ប្រាំពីរ ទំនង​អស់កម្លាំង​ហើយ​ងុ​យ​ដេក បណ្តាល​ឲ្យ​ឆេះ​ស្លាប់ នៅក្នុង​ផ្ទះ​តែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់