ក្មេងៗសិស្សសាលាទ្រហ៊ោយំអាណិតមិត្តភក្តិវាអាយុ ១៣ ឆ្នាំដែលទាហានភូមាបាញ់ស្លាប់

ខណៈដែលអ្នកកាន់ទុក្ខយំសោកចំពោះការបាត់បង់អាយុជីវិតក្មេងអាយុ ១៣ ឆ្នាំម្នាក់ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា គ្មានអ្វីដែលគួរឱ្យរន្ធត់ជាងការដែលឃើញមិត្តភក្តិវាខូចចិត្តនោះឡើយ។

វីដេអូមួយបង្ហាញក្មេងប្រុសពីរនាក់នាំគ្នាយំនៅជិតមឈូសរបស់មិត្តភក្តិរបស់វាឈ្មោះ Sai Wai Yan បន្ទាប់ពីក្មេងនេះត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសៅរ៍នៅទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា។

ក្នុងវីដេអូនោះយើងអាចមើលឃើញក្មេងតូចៗនាំគ្នាយំដោយសោកស្ដាយមិត្តភក្តិរបស់វា និងនាំគ្នាយកដៃដាក់លើមឈូស មុនពេលសិស្សសាលាដែលគេសម្លាប់នោះត្រូវបានបញ្ចុះកាលពីថ្ងៃអាទិត្យ។

ពួកគេទាំង ២ នាក់បានលេងជាមួយគ្នានៅខាងក្រៅផ្ទះរបស់ Sai Wai ក្នុងសង្កាត់ Mingalar Taungnynt នៅពេលទាហានបានបាញ់រះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថាមិត្តភក្តិទាំង ២ នាក់នោះបានរត់ជាមួយគ្នាដោយកាន់ដៃគ្នា ប៉ុន្តែ Sai Wai ត្រូវបានបាញ់ចំក្បាលនិងដួលស្លាប់ភ្លាមៗនៅនឹងដី។

ក្រុមអ្នកស្រុកបាននិយាយថារនាំងការពារត្រូវបានបង្កើតឡើងនៅតំបន់នោះហើយកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទោះបីជាគ្មានការតវ៉ានៅពេលនោះក៏ដោយ។ អ្នកជិតខាងម្នាក់បាននិយាយថាយោធាបានយកសាកសពក្មេងប្រុសនោះទៅក្នុងបាវប្លាស្ទិកពណ៌ខៀវមួយ។

ក្មេងប្រុសទាំងនោះបានប្រាប់អ្នកកាសែតក្នុងស្រុក Htet Arkar ក្នុងពិធីបុណ្យសពនោះថា "សក់របស់ខ្ញុំត្រូវបានមិត្តភក្តិរបស់ខ្ញុំ (Sai Wai) ហាយឡាយពីរថ្ងៃមុនពេលគាត់ស្លាប់។ គាត់បាននិយាយថាពិធីបុណ្យ Thingyan ជិតមកដល់ ហើយគាត់បានរៀបចំវាសម្រាប់ខ្ញុំ"។

Sai Wai ស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ១១៤ នាក់ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ជាថ្ងៃបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីរដ្ឋប្រហារពីរខែកន្លងមក៕

 

-->
adverise with khmeread