យាយបង្កើតជនជាតិកេនយ៉ារបស់លោកបារ៉ាក់ អូបាម៉ា ទទួលមរណភាពនៅអាយុ ៩៩ ឆ្នាំ

យាយបង្កើតរបស់លោកបារ៉ាក់ អូបាម៉ា គឺលោកយាយ សារ៉ា អូបាម៉ា បានទទួលមរណភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសកេនយ៉ានៅអាយុ ៩៩ ឆ្នាំ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃចន្ទទី២៩មីនា។

ចូលចិត្តហៅថាលោកយាយសារ៉ាដោយអតីតប្រធានាធិបតីរូបនេះ លោកយាយបានការពារចៅប្រុសរបស់គាត់ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០០៨ នៅពេលដែលគាត់ត្រូវគេនិយាយថាគាត់កាន់សាសនាអ៊ីស្លាមហើយមិនមែនកើតនៅអាមេរិកទេ។

ផ្ទះរបស់លោកយាយបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅពេលដែលគាត់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូងគេ។

សារ៉ា អូបាម៉ាជាភរិយាទី ៣ របស់ជីតារបស់លោកបារ៉ាក់ អូបាម៉ា។

កូនស្រីរបស់លោកយាយឈ្មោះម៉ាសាត អូនយ៉ានហ្គោបានប្រាប់កាសែត Kenya Daily Nation ថា គាត់បានស្លាប់នៅព្រឹកថ្ងៃចន្ទទី២៩មីនានៅឯមន្ទីរពេទ្យមួយនៅភាគខាងលិចទីក្រុង Kisumu ។

អ្នកនាំពាក្យគ្រួសារបាននិយាយថាលោកយាយសារ៉ាមិនស្រួលខ្លួនអស់មួយសប្តាហ៍ហើយ ប៉ុន្តែមិនមានកូវីដ១៩ទេ។

សពលោកយាយត្រូវបានបញ្ចុះល្ងាចថ្ងៃចន្ទដដែល។

លោកបារ៉ាក់អូបាម៉ាបានមានប្រសាសន៍ថា "យើងនឹងនឹកលោកយាយជាទីគោរព ប៉ុន្តែយើងនឹងអបអរដោយការដឹងគុណដល់ជីវិតដ៏វែងនិងគួរឱ្យកត់សម្គាល់របស់លោកយាយផងដែរ" ។

ប្រធានាធិបតីនៃប្រទេសកេនយ៉ាលោក Uhuru Kenyatta បាននិយាយនៅលើបណ្តាញសង្គម Twitter ថាលោកស្រីអូបាម៉ាគឺជាស្ត្រីរឹងមាំ មានគុណធម៌ និងជានិមិត្តរូបនៃគុណតម្លៃគ្រួសារ៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត