ប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួនជនដៃដល់២នាក់ចំណោម៣នាក់យកដុំថ្មវាយក្បាលបុរសម្នាក់តាមផ្លូវស្លាប់

កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាធ្វើឱ្យជនរងគ្រោះស្លាប់ ត្រូវបានសមត្ថកិច្ចកំណត់ថាជាជនដៃដល់ បន្ទាប់ពីពួកគេប្រកែកមិនសារភាពកាលពីថ្ងៃទី២៩ មីនា ឆ្នាំ២០២១ ដែលអំពើហិង្សាខាងលើបានកើតឡើងកាលពី នៅថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៦ និង១០នាទីព្រលប់ នៅចំណុចកើតហេតុភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ០៤នាក់រួមមាន ១-ឈ្មោះ ធូ ភីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម១ ​ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ (ស្លាប់), ២- ឈ្មោះ ធា ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ, ៣-ឈ្មោះ ឈុន មេសា ​ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ និង៤.ឈ្មោះ នេត ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ។

ចំណែកជនសង្ស័យមានគ្នា០៣នាក់រួមមាន ១.ឈ្មោះ សេង សារ៉ាត់ ហៅពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន), ២.ឈ្មោះ ខាន់ចាន់ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) និង៣.ឈ្មោះ ឃុត វាសនា ហៅឆ្អឹង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន ១.ម៉ូតូមួយ គ្រឿងម៉ាកហុងដា ​សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CW.9501, ២.ដំថ្មបេតុងចំនួន២ដុំទម្ងន់១.៩០គីឡូក្រាម, ៣.កណ្ដៀវផ្លែដែកដងឬស្សីមួយប្រវែង៤៩សង់ទីម៉ែត្រ, ៤.កាំបិតប័ងតោផ្លែដែកដងឈើប្រវែង២៨ សង់ទីម៉ែត្រ និង៥.បំពុងទីបមូលមួយប្រវែង៣០សង់ទីម៉ែត្រ។

ប៉ូលិសបន្តថា នៅថ្ងៃទី ២៨ មីនា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច ជនសង្ស័យឈ្មោះ សេង សារ៉ាត់ ហៅពៅ ភេទប្រុស នឹង ឈ្មោះខាន់ចាន់ សីហា ភេទប្រុសបាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាកស្លាកលេខភ្នំពេញ 1CW.9501 ឌុបគ្នាទៅហូបបង្អែមនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រួមជាមួយមិត្តភក្ដិបីនាក់ទៀតមាន ទី១.ឈ្មោះមុត បញ្ញា ភេទប្រុសអាយុ២១ឆ្នាំ, ទី២.ឈ្មោះ អ៊ិន ថាវី ភេទប្រុសអាយុ១៩ឆ្នាំ និងទី៣.ឈ្មោះ អ៊ិន ស៊ីថុន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ពេលនោះឈ្មោះ មុត បញ្ញា ភេទប្រុស ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ​ឡើងតែម២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CE.1329 ឌុបឈ្មោះ អ៊ិន ថាវីភេទប្រុស, ចំណែកឯឈ្មោះ អ៊ិន ស៊ីថុន ​ភេទប្រុស ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ិចសិចទ័រ ស៊េរី២០១៩ គ្មានស្លាកលេខពណ៌ខៀវតែម្នាក់ឯង។ ពេលជិះម៉ូតូមកហូបបង្អែមជនសង្ស័យឈ្មោះសេង សារ៉ាត់ ហៅពៅ ភេទប្រុស និងឈ្មោះ ខាន់ចាន់ ស៊ីហា ភេទប្រុស មិនបានហូបចូលបង្អែមទេដោយសារចាក់សាំងម៉ូតូចំនួន១លីត្រអស់ប្រាក់ចំនួន៣៥០០រៀល (បីពាន់ប្រាំរយរៀល) សល់ប្រាក់តែចំនួន១៥០០រៀល (មួយពាន់ប្រាំរយរៀល) ហូបបង្អែមមិនគ្រាន់។

ដូច្នេះជនសង្ស័យទាំងពីរខាងបាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ ហើយឈ្មោះសេង សារ៉ាត់ ហៅពៅ ​​ភេទប្រុស បានយកលុយពីម្ដាយរបស់ខ្លួនចំនួន១០០០០រៀល (មួយម៉ឺនរៀល) រួចនាំគ្នាត្រឡប់មកហូបបង្អែមវិញនៅមុខសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជាដីឥដ្ឋ។ ពេលកំពុងហូបបង្អែម ក៏ឃើញឈ្មោះមុត បញ្ញា ភេទប្រុស, ឈ្មោះ អ៊ិន ស៊ីថុន ភេទប្រុស និងឈ្មោះ អ៊ិន សាវី ភេទប្រុសជិះម៉ូតូត្រឡប់ទៅផ្ទះវិញមុន ពេលហូបបង្អែមរួច។

ខណៈនោះជនសង្ស័យទាំងពីរនាក់បាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញដែល ពេលជិះម៉ូតូបានប្រហែល ១០០ ម៉ែត្រស្រាប់តែមានមនុស្សពួនក្នុងព្រៃគប់ដុំថ្មមកលើពួកខ្លួនតែគប់មិនត្រូវ។ ពេលនោះជនសង្ស័យខឹងក៏នាំគ្នាជិះម៉ូតូទៅយកឈ្មោះ ឃុត វាសនា ហៅឆ្អឹង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយឈ្មោះ សេង សារ៉ត់ ហៅពៅ ភេទប្រុស យកកណ្ដៀវមួយផ្លែដែកដងឫស្សី ប្រវែង៤៩សង់ទីម៉ែត្រសៀតជាប់នឹងចង្កេះ។

ចំណែកឈ្មោះ ខាន់ចាន់ ស៊ីហា ភេទប្រុស យកកាំបិតប៉័ងតោផ្លែដែកដងឈើប្រវែង២៨ សង់ទីម៉ែត្រសៀតជាប់នឹងចង្កេះ, ឯឈ្មោះ ឃុត វាសនា ហៅឆ្អឹង ភេទប្រុសយកដែកបំពុងទីមមូលប្រវែង៣០សង់ទីម៉ែត្រសៀតជាប់នឹងចង្កេះ។ បន្ទាប់មកជនសង្ស័យទាំងបីនាក់បាននាំគ្នាជិះម៉ូតូឡើងមកខាងដីឥដ្ឋវិញគោលបំណងមករកអ្នកដែលយកដុំថ្មគប់ឈ្មោះ ខាន់ ចាន់ សីហា និងឈ្មោះ សេង សារ៉ត់ ហៅពៅ ដោយឈ្មោះឃុត វាសនា ហៅឆ្អឹង ភេទប្រុសជាអ្នកឌុប, ចំណែកឈ្មោះ សេង សារ៉ាត់ ហៅពៅ ជិះកណ្ដាល ហើយឈ្មោះ ខាន់ចាន់ សីហា ភេទប្រុសជិះខាងក្រោយ​។

លុះពេលជិះម៉ូតូមកដល់ម្ដុំផែស្វ័យតភ្នំពេញ ក្នុងឃុំបន្ទាយដែកក៏ឃើញឈ្មោះ ធា ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ, ឈ្មោះ ឈុន មេសា ភេទប្រុស អាយុ១៩ឆ្នាជនជាតិខ្មែរ មុខរបរកសិករ ឈ្មោះនេត ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងឈ្មោះ ធូ ភីណា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ​។ អ្នកទាំងបួននាក់មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០២០ពណ៌ខ្មៅ ដោយឈ្មោះ ធា ស៊ីថា ភេទប្រុស ជាអ្នកឌុប។ ចំណែកឯឈ្មោះធូ ភីណាភេទប្រុសជិះក្រោយគេ (ទិសដៅផ្ទុយគ្នា)។

ដោយសារក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីជាមួយគ្នាពីមុនមក ភ្លាមនោះក្រុមជនសង្ស័យបានបកម៉ូតូជិះតាមម៉ូតូក្រុមជនរងគ្រោះហើយក៏បើកវ៉ាម៉ូតូជនរងគ្រោះ ប្រហែល១០០ម៉ែត្រ រួចក្រុមជនសង្ស័យបានឈប់ម៉ូតូនៅម្ដុំតារាំងបាល់ទះក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ហើយឈ្មោះ ខាន់ចាន់ ស៊ីហា ភេទប្រុសបានចុះពីលើម៉ូតូរើសដុំថ្មបេតុងមួយដុំទម្ងន់១.៩០គីឡូក្រាមយកមកឱ្យឈ្មោះសេង សារ៉ាត់ ហៅពៅ ភេទប្រុសកាន់។

ក្រោយពីរើសបានដំថ្មបេតុងរួច រួចក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមពីក្រោយម៉ូតូជនរងគ្រោះលុះដល់ចំណុចកើតជនសង្ស័យឈ្មោះសេង សារ៉ាត់ ហៅពៅ ភេទប្រុស បានវាយជនរងគ្រោះឈ្មោះ ធូ ភីណា ហៅអ៊ួង ភេទប្រុស មួយដុំថ្មចំក្បាលផ្នែកខាងក្រោយបណ្ដាលឱ្យឈ្មោះ ធូ ភីណា ហៅអ៊ូង ភេទប្រុស ធ្លាក់ពីលើម៉ូតូសន្លប់រងរបួសធ្ងន់ និងបាត់មាត់បាត់ក។ ភ្លាមនោះមិត្តភក្តិដែលជិះម៉ូតូជាមួយបានយកមកមណ្ឌលសុខភាព ឃុំបន្ទាយដែកបានស្លាប់, ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួច បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។ 

បន្ទាប់មកបងប្អូនជនរងគ្រោះបានរាយការណ៍មកប៉ូលិសប៉ុស្តិ៍បន្ទាយដែក ក្រោយទទួលបានពត៌មាន កម្លាំងប៉ូលិសប៉ុស្តិ៍បន្ទាយដែក បានសហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ សាកសួរព័ត៌មានពីមិត្តភក្តិ ជនរងគ្រោះដើម្បីកំណត់មុខសញ្ញា។ ក្រោយពីទទួលបានភិនភាគជនសង្ស័យ កម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងល្បាតរកមុខសញ្ញាក៏ប្រទះឃើញជនសង្ស័យទាំងបីនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CW.9501 មានកាន់បំពុងដែកទីប កាំប័ងតោ និងកណ្ដៀវផ្លែដែកដងឫស្សីជាប់ និងដៃភ្លាមនោះកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន។

ប៉ូលិសបន្តថា ជនសង្ស័យពីរនាក់រួមមាន ទី១.ឈ្មោះ សេង សារ៉ាត ហៅពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) និងទី២.ឈ្មោះ ខានចាន់ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

ចំណែកឈ្មោះឃុត វាសនា ហៅឆ្អឹង ឍផេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្ដាល (រត់គេចខ្លួន)។ ដោយមានការសង្ស័យពាក់ព័ន្ធករណីខាងលើ កម្លាំងសមត្ថកិច្ចបានយកជនសង្ស័យទាំងពីរខាងលើ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីសួរនាំ។

ប៉ុន្តែនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ មិនព្រមឆ្លើយសារភាពថាពួកខ្លួនប្រព្រឹត្តបទល្មើសដូចខាងលើឡើយ បែរជាឆ្លើយទម្លាក់កំហុសទៅឈ្មោះ អ៊ិន ថាវី ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ, ឈ្មោះ អ៊ិន ស៊ីថុន ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងឈ្មោះមុត បញ្ញា ហៅម៉ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ដែលអ្នកទាំងបីនាក់មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានហៅអ្នកទាំងបីនាក់ខាងលើមកសាកសួរនៅអធិការដ្ឋានស្រុកកៀនស្វាយ។ ក្រោយពីសមត្ថកិច្ចសួរនាំអ្នកទាំងបីនាក់ខាងលើបានឆ្លើយប្រាប់សមត្ថកិច្ចថា «ពួកខ្លួន មិនមានការពាក់ព័ន្ធជាមួយករណីខាងលើដូចការចោទប្រកាន់របស់ក្រុមជនសង្ស័យនោះឡើយ»។   

បច្ចុប្បន្នជនសង្ស័យពីនាក់ខាងលើរួមទាំងវត្ថុតាងកំពុងឃាត់នៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread