លោក Frank Lampard បានក្លាយជាបេក្ខភាពម្នាក់ ដែលគ្រោងដឹកនាំក្រុមយុវជនអង់គ្លេសក្រោមអាយុ ២១ឆ្នាំ

        សហព័ន្ធបាល់ទាត់អង់គ្លេសនឹងពិចារណាលោក Frank Lampard ជាបេក្ខភាពមួយរូប ខណៈសហព័ន្ធចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មីដឹកនាំក្រុមយុវជនក្រោមអាយុ២១ ឆ្នាំ ។

        កិច្ចសន្យារបស់លោក Aidy Boothroyd នឹងចប់នៅរដូវក្តៅនេះ ហើយមានការទទួលស្គាល់ថា ដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរ បន្ទាប់ពីមានការខកចិត្តជុំវិញការ ប្រកួតជើងឯកអឺរ៉ុបកម្រិតយុវជន។

        បើទោះបីជាក្រុមយុវជនអង់គ្លេសឆ្លងទៅវគ្គបន្ត ប៉ុន្តែពួកគេត្រូវប្រឈមនឹងការ ងារធ្ងន់ បន្ទាប់ពីប្រកួតចាញ់ក្រុមស្វីសនិងក្រុមព័រទុយហ្គាល់ ហើយគ្រូបង្វឹក Boothroyd នឹងប្រឈមមុខនឹងសំណួរជាច្រើនអំពីទម្រង់លេងរបស់ក្រុមលោក។

        ពេលវេលានេះគឺស័ក្តិសមនឹងងាកទៅរកទិសដៅថ្មីមួយ ហើយមានការកោត សរសើរលោក Frank Lampard ច្រើន ព្រមទាំងក្រុមការងារបង្វឹករបស់លោកដូចជា Jody Morris និង Joe Edwards ។ ថា តើលោក Frank Lampard អាយុ៤៣ឆ្នាំចង់ធ្វើ ការងារជាមួយក្រុមជម្រើសជាតិនៅដំណាក់កាលនេះឬយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយ ខណៈលោកបង្ហាញអារម្មណ៍ចង់ដឹកនាំក្លឹបមួយទៀត បន្ទាប់ពីចាកចេញពីក្លឹបChelsea ។

        ទោះបីជាយ៉ាងណា គ្មានការសង្ស័យទេថា លោក Frank Lampard មានសមត្ថ ភាពជំរុញកីឡាករវ័យក្មេង ហើយលោក Gareth Southgate បានកោតសរសើរលោក  Lampard ដែលបានអភិវឌ្ឍកីឡាករ Mason Mount ៕

-->
adverise with khmeread