1

កាន់តែ​រិះគន់ Ronaldo រឹតតែ​ធ្វើ​បានល្អ​

​    ​បើទោះជា​រកបាន​បី​គ្រាប់​ឱ្យ​ក្រុម​យក្ស Real Madrid នៅក្នុង​ជ័យជម្នះ ៣-០ ទៅលើ​ក្រុម Wolfsburg កាលពី​យប់មិញ​ក្តី Cristiano Ronaldo បាន​ទទូចថា គាត់​លេង​បានល្អ​ច្រើន​នៅក្នុង​ក្របខ័ណ្ឌ Champions League​។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ​បានធ្វើឱ្យ​ការភ្ញាក់ផ្អើល​ពេញ​ទឹកដី Estadio Santiago Bernabeu ជាមួយនឹង​ទម្រង់​លេង​ដ៏​ល្អ​របស់គាត់​ហើយ​បាន​ដឹក​ដៃ​អធិរាជ​ស ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី ៦ ជាប់​គ្នា ប៉ុន្តែ​គាត់​នៅតែ​ចចេស​ថា កាលពី​ម្សិលមិញ​នេះ មិនមែនជា​ល្ងាច​ដ៏​ល្អ​បំផុត​សម្រាប់​គាត់​ទេ​។​

​    ​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​និយាយថា "​វា​ជា​យប់​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ ប៉ុន្តែ​មិនមែន​ល្អ​ជាងគេ​ទេ​។ សម្រាប់​រដូវ​កាល​មួយ​ដែល​មិនសូវ​ល្អ ទម្រង់​លេង​របស់ខ្ញុំ មិនដែល​អន់​បែបនេះ​ទេ​។ ខ្ញុំ​គិតថា គំនិត​នេះ​គឺ​ត្រូវបាន​ចែករំលែក​ជាទូទៅ​"​។​

​    ​គាត់​បាន​បន្តថា "​មនុស្ស​បាន​រិះគន់​ខ្ញុំ​ជាច្រើន​ហើយ​ខ្ញុំ​បានទទួល​វា​តាំងពី​ដើមរដូវ​កាល​។ ខ្ញុំ​មិន​ស្ថិតក្នុង​កម្រិត​ដែល​ប្រិយមិត្ត​ធ្លាប់​ឃើញ​នោះទេ​។ ខ្ញុំ​មាន​បញ្ហា​របស់ខ្ញុំ ដូចជា​របួស​ជាដើម ប៉ុន្តែ​ខ្ញុំ​មិនបាន​យក​លេស​ឡើយ ខ្ញុំ​រក្សា​ការហ្វឹកហាត់​។ ខ្ញុំ​បាន​បង្ហាញថា ខ្ញុំ​ត្រឡប់មក​ទម្រង់​លេង​កំពូល​របស់ខ្ញុំ​វិញ ហើយ​តួលេខ​អាច​បញ្ជាក់បាន​។ ខ្ញុំ​រីករាយ​ហើយ​ចង់​ធ្វើឱ្យ​បានល្អ​ជាង​នេះ​ទេ​នៅ​ចុងរដូវ​កាល​"៕

 

មតិយោបល់