ឃាត់ជនសង្ស័យ៣នាក់លួចសម្ភារ:សំណង់ របស់ជនជាតិចិន

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌបឹងកេងកង និងកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទលួចសម្ភារ:សំណង់ នៅត្រង់ចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ តាវ ងានហ្វូ (TAO GUANGWU) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មុខរបរមេការសំណង់។

ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ អ៊ូ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមុខរបរគ្មាន (ប្រើប្រាស់គ្រឿងញៀន), ២-ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបរគ្មាន (ប្រើប្រាស់គ្រឿងញៀន) និង៣-ឈ្មោះ ឡែន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យមុខរបរគ្មាន (ប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងដកហូតរួមមាន ដែកថ្នាំងអំពៅចំនួន២៨ដើមទំហំ១៩លីចំនួន២៥ដើម, ទំហំ២០លីចំនួន០៨ដើម, ខ្ចៅចាប់រន្ទា០៧ប៉ាវស្មើនិង១៤០កញ្ចប់, ម៉ូតូ០១គ្រឿងម៉ាក Click ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS 1951 និងរទេះអេតចាយចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ៣នាក់ខាងលើបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread