ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅក្រុងបានលុង

រតនគិរី ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសក្រុងបានលុងឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅចំណុចផ្ទះជួលស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ទី១-ឈ្មោះ ជុំ វិត ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចប្បន្នភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបាលុងខេត្តរតនគីរី ដែលមានស្រុកកំណើតនៅភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

វត្ថុតាងដែលដកហូតបានរួមមាន ​ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១ថង់តូចទម្ងន់មិនទាន់ថ្លឹង និងលុយញុះញង់ចំនួន១៥ម៉ីនរៀល, ទូរស័ព្ទដៃចំនួន២ និងគ្រឿងសម្ភារៈសម្រាប់សេពចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យ២នាក់បានបញ្ជូនទៅអធិការដ្ឋានប៉ូលិសក្រុងបានលុង ចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread