ប្រជាជនអេហ្ស៊ីបជឿថា វិបត្តិផ្ទួនៗកើតឡើងក្នុងប្រទេសមកពីបណ្តាសារបស់ព្រះចៅផារ៉ាអុងលើផែនការរើសពម៉ាំមីចំនួន២២

ក្បួនដង្ហែមួយដើម្បីរើសាកសពរាជវង្សម៉ាំមីចំនួន ២២ អង្គពីសារមន្ទីរមួយក្នុងប្រទេសអេហ្ស៊ីបទៅកន្លែងមួយផ្សេងទៀតបានកើតឡើងស្របពេលមានឧបទ្ទវហេតុចម្លែកៗជាច្រើនកើតឡើងកាលពីសប្តាហ៍មុន ដែលអ្នកខ្លះជឿថាវាជាបណ្តាសារបស់ព្រះចៅផារ៉ាអុង។

ក្រុមមន្រ្តីគ្រោងនឹងដឹកជញ្ជូនម៉ាំមីពីសារមន្ទីរអេហ្ស៊ីបនៅទីលាន Tahrir Square ទៅសារមន្ទីរជាតិអរិយធម៌អេហ្ស៊ីបនៅ Fustat នៅថ្ងៃទី ៣ ខែមេសាដែលនឹងរួមបញ្ចូលនូវអដ្ឋិធាតុរបស់ស្តេច Ramses II និងម្ចាស់ក្សត្រិយ៍ Ahmose-Nefertari ។

ព័ត៌មាននៃការដង្ហែក្បួននេះត្រូវបានអមដោយគ្រោះមហន្តរាយជាច្រើនរួមមាននាវាធំមួយបិទព្រែកជីកស៊ុយអេ រថភ្លើងបុកគ្នា និងអគ្គិភ័យនៅទូទាំងប្រទេស។

អ្នកប្រើប្រាស់បណ្តាញសង្គមបានស្តីបន្ទោសព្រឹត្តិការណ៍បែបនេះនៅលើបណ្តាសារបស់ស្តេចផារ៉ាអុង ដែលនិយាយថា "សេចក្តីស្លាប់នឹងកើតមានភ្លាមៗសម្រាប់អ្នកដែលរំខានដល់សន្តិភាពរបស់ស្តេច"។

បុរាណវិទ្យូជាច្រើនកំពុងជំទាស់ការអះអាងបែបនេះដោយបញ្ជាក់ថា គ្មានផ្នូរបុរាណណាមួយត្រូវបានបំផ្លាញក្នុងអំឡុងពេលធ្វើកំណាយនោះទេ ហើយ "ការកើតឡើងនៃគ្រោះថ្នាក់ទាំងនេះគ្រាន់តែចៃដន្យប៉ុណ្ណោះ"។

ប្រទេសអេហ្ស៊ីបបានចេញផ្សាយអំពីគ្រោះមហន្តរាយជាច្រើនដែលបានញាំញីប្រទេសនេះក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ៕

-->
adverise with khmeread