អ្នកមុជទឹកម្នាក់អាចអត់ដង្ហើមក្នុងទឹកបាន ២៤នាទីនិង៣៣វិនាទី បំបែកឯតទគ្គកម្មថ្មី

អ្នកក្លាហានជនជាតិក្រូអាស៊ីម្នាក់បានបំបែកឯតទគ្គកម្មពិភពលោកដោយអត់ដង្ហើមក្នុងទឹកឡើងជិតកន្លះម៉ោង។

លោក Budimir Buda Šobat វ័យ៥៤ឆ្នាំបានបំបែកកំណត់ត្រាពិភពលោក Guinness រួចមកហើយ ប៉ុន្ដែសប្ដាហ៍នេះគាត់បានបំបែកកំណត់ត្រាចាស់របស់គាត់ដោយបង្កើតកំណត់ត្រាថ្មីអត់ដង្ហើមក្នុងទឹកបាន២៤នាទីនិង៣៣វិនាទី។

ដោយប្រព្រឹត្តឡើងក្នុងអាងទឹកមួយក្នុងទីក្រុង Sisak លោក Šobat ត្រូវបានតាមដានដោយវេជ្ជបណ្ឌិត អ្នកកាសែត និងអ្នកគាំទ្រ ខណៈដែលគាត់កំពុងបំបែកកំណត់ត្រារបស់គាត់។

ដើម្បីត្រៀមបំបែកកំណត់ត្រា Šobat បានដកដង្ហើមជាមួយនឹងអុកស៊ីសែនប្រហែល១នាទី ដែលវាជួយបង្កើនកម្រិតអុកស៊ីសែនក្នុងរាងកាយរបស់គាត់៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread