ចៃដន្យ! កប៉ាល់ឈ្មោះ Evergreen ទើបតែធ្វើឱ្យស្ទះព្រែកជីកស៊ុយអេ ឥឡូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនដដែលក៏សម្ញែងឫទ្ធិលើថ្នល់ដែរ

អ្នកលេងអ៊ីនធឺណេតបានសម្គាល់ឃើញ ករណីបង្កឱ្យស្ទះចរាចរណ៍ផ្លូវទឹកដោយកប៉ាល់ដឹកទំនិញឈ្មោះ Evergreen នៅព្រែកស៊ុយអេក៏បានកើតឡើងនៅលើគោកដែរ។ 

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន Ever Given បានបង្កើតចំណងជើងលើទំព័រមុខកាសែតលើពិភពលោក បន្ទាប់ពីកប៉ាល់យក្សដឹកទំនិញរបស់ខ្លួនបានបិទផ្លូវព្រែកជីកស៊ុយអេ និងបង្កឱ្យមានវិបត្តិដ៏ធំមួយសម្រាប់ឧស្សាហកម្មដឹកជញ្ជូន។

ក្រុមហ៊ុនដឹកជញ្ជូនមួយនេះឥឡូវបានបង្កើតចំណងជើងលើកាសែតម្តងទៀត បន្ទាប់ពីរថយន្តដឹកទំនិញរបស់ខ្លួនបានបង្កឱ្យស្ទះចរាចរណ៍នៅចិន។

យោងតាមវេបសាយ NZ Herald ឧបទ្ទវហេតុនោះបានបង្កឱ្យស្ទះចរាចរណ៍ ខណៈដែលវាបានប៉ះទង្គិចនឹងរថយន្តផ្សេងទៀតចំកណ្ដាលផ្លូវល្បឿនលឿន Changchun-Shenzhen Expressway កាលពីថ្ងៃទី២៩មីនា។

អ្នកលេងអ៊ីនធឺណេតក៏កត់សម្គាល់ឃើញដែរថា ការស្ទះទាំងផ្លូវទឹក និងផ្លូវគោក គឺបង្កឡើងដោយក្រុមហ៊ុនដឹកជញ្ជូនតែមួយនេះដដែល៕

-->
adverise with khmeread