adverise with khmeread 1

Pellegrini អត់​ខ្វល់​ថា Barcelona មាន​កីឡាករ​ល្អជា Man City ឡើយ​ក្រោយ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ CL ជា​លើកទីមួយ​

    ​លោក Manuel Pellegrini បាន​ងាក​មក​គាំទ្រ​ក្រុម Manchester City របស់គាត់ ដើម្បី​លើក​ពាន Champions League ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​ក្លឹប​មួយ​នេះ​បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។​

​    ​ខ្សែបម្រើ​ឆ្នើម Kevin De Bruyne ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម ក្នុង​ជ័យជម្នះ ១-០ (​លទ្ធផល​ទាំងពីរ​ជើង ៣-២) ទៅលើ​ក្រុម Paris Saint-Germain នៅ​ទឹកដី Etihad និង​បា​នប​ញ្ចូ​ន​ពួកគេ​ទៅ​វគ្គ ១/២ ជាមួយ​ក្រុម​អធិរាជ​ស Real Madrid​។​

​    ​ប៉ុន្តែ​លោក Pellegrini បាន​និយាយថា "​ពិតណាស់ (​យើង​អាច​ឈ្នះ Champions League)! មាន​ក្រុម​ល្អៗ​នៅ​អឺរ៉ុប ប៉ុន្តែ​គោលដៅ​របស់​ក្លឹប​គឺ​ឈ្នះ Champions League​។ ប្រសិនបើ​អ្នក​ស្ថិតក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អ្នកនឹង​លេង​ជាមួយ​ក្រុម​ខ្លាំង​ក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ​យើង​លេង​ល្អ​ជាង PSG ដូច្នេះ​យើង​អាច​លេង​ជាមួយ​ក្លឹប​ខ្លាំង​ទាំងអស់​។ ខ្ញុំ​មិន​ជឿថា Barcelona មាន​កីឡាករ​ល្អ​ជាង​យើ​ឡើយ​"​។​

​    ​គាត់​បាន​និយាយទៀតថា "​យើង​មានការ​រិះគន់​ជាច្រើន​សម្អាង​លើ​ហេតុផល​មួយចំនួន ប៉ុន្តែ​យើង​បាន​អភិវឌ្ឍ​ខ្លួន​ជា​រៀងរាល់ឆ្នាំ​។ ម្តងទៀត ក្រុម​មួយ​នេះ​បានបង្ហាញ​ច​រិ​ក​លក្ខណៈ​របស់ខ្លួន​ជា​ក្រុម​ធំ​មួយ​ហើយ​"៕

 

adverise with khmeread

មតិយោបល់