adverise with khmeread 1

​ទូរទស្សន៍​ប្រើ​អង់​តែ​ន​នឹង​បើក​ឃើញ Champions League វិញ​បន្ទាប់ពី​អ្នកមើល​ប៉ុស្តិ៍​តាម​អ៊ី​ន​ធឺ​ណេ​ត BT Sport ថយចុះ​

​    ​បើ​យោងតាម Daily Mail បានឱ្យដឹងថា បាល់ទាត់ Champions League អាច​នឹង​ផ្សាយ​តាម​ទូរទស្សន៍​ប្រើ​អង់​តែ​ន​ធម្មតា​វិញ​នៅពេលដែល​សិទ្ធិ​ផ្សាយ​ផ្តាច់មុខ​របស់​ទូរទស្សន៍ BT Sport ផុតកំណត់​ដោយសារតែ​ចំនួន​អ្នកទស្សនា​ថយចុះ​យ៉ាងគំហុក​។​

​     ទូរទស្សន៍​កីឡា BT Sport ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ផ្សាយ​រាល់​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​នេះ​ក្នុង​រដូវ​កាល​នេះ​និង​ពី​រដូវ​កាល​ខាងមុខ​ទៀត ដែល​នេះ​មានន័យថា ទូរទស្សន៍ Sky Sports និង ITV នឹង​បង្ខំចិត្ត​គ្មាន Champions League នៅលើ​ប៉ុស្តិ៍​របស់​ពួកគេ​ម្តង​ទៀតហើយ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី មន្ត្រីជាន់ខ្ពស់​របស់ UEFA បាន​ទទួលស្គាល់ថា កិច្ចព្រមព្រៀង​លើ​សិទ្ធិ​ផ្សាយ​នេះ​គឺជា "​កំហុស​" ដោយសារតែ​តួលេខ​អ្នកមើល​នៅ​ប៉ុស្តិ៍​នេះ​ថយចុះ​យ៉ាង​ព្រៃផ្សៃ​។​

​    ​ការប្រកួត ២-២ រវាង​ក្រុម Man City និង PSG មាន​អ្នក​ចូល​ទស្សនា​ត្រឹមតែ ១ លាន​ដង​ប៉ុណ្ណោះ​កាលពី​សប្តាហ៍​មុន ហើយ​ការប្រកួត​ជើង​ទី​ពីរ​នឹង​ផ្សាយ​នៅលើ​ប៉ុស្តិ៍​ដដែល​។ យ៉ាងហោចណាស់​ក៏​ប៉ុស្តិ៍ ITV បាន​ទាញ​អ្នកមើល​ច្រើនជាង BT Sport ដល់ ៥ ដង​កាលពី​ជើង​មុន​ដែរ​។​

​    ​ការដេញថ្លៃ​ជុំ​បន្ទាប់​សម្រាប់​សិទ្ធិ​ផ្សាយ​បាល់ទាត់ Champions League នឹងធ្វើ​ប្រ​ព្រិ​ត្តិ​ឡើង​នៅ​ដើមឆ្នាំ​ក្រោយ សម្រាប់​រដូវ​កាល ២០១៨៕

adverise with khmeread
ប្រភព៖ Yahoo

មតិយោបល់