កាដូសូកូឡាពីម្ចាស់ក្សត្រិយានី Victoria នៅរក្សាបានដដែល ក្រោយពេលវេលាកន្លងផុតទៅ ១២១ ឆ្នាំ

សូកូឡាអាយុ ១២១ ឆ្នាំមួយដុំ ដែលជាកាដូពីព្រះមហាក្សត្រិយានីអង់គ្លេស Victoria សម្រាប់កងទ័ពអង់គ្លេសដែលកំពុងប្រយុទ្ធគ្នានៅអាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញនៅក្នុងប្រអប់សំណរបស់វារួមជាមួយមួកប៉ូលិសអង់គ្លេសមួយ។ នេះយោងតាមវេបសាយ channelnewsasia ផ្សាយកាលពីថ្ងៃពុធទី៣១មីនា។

សូកូឡានេះជាកម្មសិទ្ធិរបស់អ្នកអភិជនអង់គ្លេសម្នាក់ ដែលបានប្រយុទ្ធក្នុងសង្គ្រាម Boer លើកទី ២ គឺលោក Sir Henry Edward Paston-Bedingfield ហើយត្រូវបានរកឃើញនៅក្នុងមួកដែករបស់គាត់នៅឯគេហដ្ឋានដូនតារបស់គ្រួសារគាត់ដែលមានឈ្មោះថា Oxburgh Hall អាយុ ៥០០ ឆ្នាំនៅ Norfolk ភាគខាងកើតប្រទេសអង់គ្លេស។

លោកស្រី Anna Forrest ជាអ្នកអភិរក្សបេតិកភណ្ឌវប្បធម៌នៅឯ National Trust ដែលជាអង្គការបេតិកភណ្ឌដែលគ្រប់គ្រងសាល Oxburgh បាននិយាយថា "ទោះបីជាអ្នកមិនចង់បានសូកូឡានេះជាកាដូនៃបុណ្យ Easter ក៏ដោយ ក៏វានៅតែជាការរកឃើញដ៏គួរឱ្យកត់សម្គាល់"។

គំរបសំណមានសារសរសេរដោយព្រហស្ថផ្ទាល់របស់ស្តេច Victoria យ៉ាងដូជ្នេះ "ខ្ញុំសូមជូនពរឱ្យអ្នករីករាយឆ្នាំថ្មី" និងអក្សរចារឹក ថា "អាហ្វ្រិកខាងត្បូងឆ្នាំ ១៩០០" ក៏ដូចជារូបថតរបស់ព្រះមហាក្សត្រិយានីផងដែរ។

National Trust ជឿថាលោក Henry បានរក្សាទុកមួកសុវត្ថិភាពនិងសូកូឡាជាអនុស្សាវរីយ៍នៃការចូលរួមរបស់គាត់នៅក្នុងសង្គ្រាម។ វត្ថុទាំងនោះត្រូវបានរកឃើញក្នុងចំណោមរបស់របរជាច្រើនទៀតរបស់កូនស្រីគាត់ឈ្មោះ Frances Greathead បន្ទាប់ពីមរណភាពរបស់លោកយាយនៅអាយុ ១០០ ឆ្នាំក្នុងឆ្នាំ ២០២០ ៕ 

-->
adverise with khmeread