ការសិក្សា ៖ ផឹកស្រាក្រហម ៥ កែវក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យនៃការវិវត្តភ្នែកមីញ៉ូបបាន ២៣ ភាគរយ

អ្នកស្រាវជ្រាវបានរកឃើញថា ផឹកស្រាក្រហមក្នុងកម្រិតមធ្យមអាចកាត់បន្ថយហានិភ័យនៃការវះកាត់ជំងឺភ្នែកមីញ៉ូបបានជិតមួយភាគបួន។

ការសិក្សាបានរកឃើញថាការផឹកស្រាក្រហមមានប្រសិទ្ធភាពបំផុត ដោយ ៥ កែវឬច្រើនជាងនេះក្នុងមួយសប្តាហ៍កាត់បន្ថយហានិភ័យភ្នែកមីញ៉ូបបាន ២៣ ភាគរយ។

ខណៈដែលហេតុផលនៃការផ្សារភ្ជាប់គ្នានៅតែមិនទាន់ច្បាស់ អ្នកជំនាញបានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មប៉ូលីហ្វេណុលដែលមានជាពិសេសនៅក្នុងស្រាក្រហម អាចមានតួនាទីការពារភ្នែក។

ការសិក្សាដែលធ្វើឡើងដោយមន្ទីរពេទ្យភ្នែក Moorfields Eye Hospital NHS Foundation Trust និងសាកលវិទ្យាល័យ College London បានរកឃើញថាអ្នកផឹកស្រាក្រហមរហូតដល់ ១៤ កែវក្នុងមួយសប្តាហ៍ ដែលជាកម្រិតខ្ពស់បំផុតណែនាំដោយ NHS ហាក់មិនបានកាត់វ៉ែនតាមីញ៉ូបនោះទេ៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត