ទទួលបានទាំងការបញ្ចុះតម្លៃ ផ្តល់ជូនការជួលដុំ WiFi Router និងដំឡើងដោយឥតគិតថ្លៃពីក្រុមហ៊ុនអ៊ិនធឺណិត TODAY ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានបញ្ចេញនូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់អតិថិជនតាមគេហដ្ឋានក្នុងការតភ្ជាប់ប្រើប្រាស់។

កញ្ចប់ប្រូម៉ូសិននេះនឹងផ្តល់ជូនអតិថិជននៅតាមគេហដ្ឋានទាំងអស់នូវការបញ្ចុះតម្លៃពី ២៤០ដុល្លារមកនៅត្រឹម ២២៥ដុល្លារតែប៉ុណ្ណោះដែលប្រើប្រាស់បានរហូតដល់ទៅរយៈ ១ឆ្នាំជាមួយល្បឿន ១១Mbps សម្រាប់ល្បឿន ក្រៅស្រុក និងបន្ថែមជូនដ៏អស្ចារ្យនូវល្បឿន ៧០Mbps បន្ថែមទៀតរាល់ការប្រើប្រាស់ Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាដើម។ លើសពីនេះអ្វីដែលកាន់តែពិសេសរាល់ ការដំឡើង និងជួលដុំ WiFi Router នឹងផ្តល់ជូនដោយឥតគិតថ្លៃថែមទាំងទទួលបានសេវាកម្មបន្ថែមក្នុងការ តភ្ជាប់កាមេរ៉ាសុវត្ថិភាពទៀតផង។

កញ្ចប់ប្រូម៉ូសិនពិសេសនេះគឺផ្តល់ជូនតែក្នុងខែមេសានេះប៉ុណ្ណោះ ដែលអតិថិជននៅតាមខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងបាវិត និងក្រុងប៉ោយប៉ែតអាច ទំនាក់ទំនងក្រុមការងារដើម្បីធ្វើការតភ្ជាប់បាន។

គូសបញ្ជាក់ថាក្រុមហ៊ុនអ៊ិនធឺណិត TODAY ចាប់តាំងពីដំណើរការរបស់ខ្លួនក្នុងឆ្នាំ ២០១៦ មកទទួលបានការ គាំទ្រជាច្រើនពីសំណាក់អតិថិជនមិនថាតែក្រុមហ៊ុនអាជីវកម្ម និងអតិថិជនតាមគេហដ្ឋាននោះទេ។ អ្វីដែល អតិថិជនមានការពេញចិត្តខ្លាំងនោះគឺសេវាថែទាំអតិថិជនរបស់ខ្លួនដែលអតិថិជនអាចទទួលបានសេវា ២៤ម៉ោង ពេញ ១សប្តាហ៍ និងត្រូវបានយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតមិនធ្លាប់ទទួលបានកន្លងមក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរសព្ទ លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

-->
adverise with khmeread