adverise with khmeread 1

Liverpool កំពុង​ភ័យ​ខ្លួន​ដោយសារ​គ្មាន​ក្លឹប​ណា​ចាប់អារម្មណ៍ Balotelli

​    ​ក្រុម​ហង្ស​ក្រហម Liverpool បានចាប់ផ្តើម​ស្វែងរក​ក្លឹប​ណា​ដែល​ចង់បាន​កីឡាករ Mario Balotelli ខណៈ​ពួកគេ​កំពុង​បារម្ភ​អំពី​ការ​បង់លុយ​ចំនួន ៤,៥ លាន​ផោន ក្នុង​មួយ​រដូវ​កាល​សម្រាប់​រូបគេ​។​

​    ​កីឡាករ​អន្តរជាតិ​អ៊ីតាលី​រូបនេះ នឹង​វិល​ត្រឡប់មក​ទឹកដី Anfield វិញ​ក្នុង​រដូវក្តៅ​នេះ នៅពេលដែល​កិច្ចព្រមព្រៀង​ខ្ចី​ជើង​របស់គាត់​ជាមួយ​ក្រុម AC Milan ផុតកំណត់​។​

​    ​ក្រុម​នៅ​ក្របខ័ណ្ឌ Serie A កំពុង​បង់លុយ​ឱ្យ Balotelli ចំនួន ៧ ម៉ឹ​ន​ផោន​ក្នុង​មួយ​សប្តាហ៍​នៃ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​បច្ចុប្បន្ន​របស់គាត់​ចំនួន ៩ ម៉ឺន​ផោន​។

​    ​ទោះជា Balotelli នឹង​មកជួយ​ក្រុម​ហង្ស​ក្រហម​វិញ​ក៏ដោយ ក៏ Liverpool បានចាប់ផ្តើម​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​ហើយ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ការស្វែងរក​អ្នក​ចង់បាន​កីឡាករ​រូបនេះ​គឺ​មិន​ងាយ​ដូច​ការនិយាយ​ឡើយ ដោយសារតែ​កេរ្តិ៍ឈ្មោះ​មិនល្អ​របស់គាត់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់