Manchester City ផ្តោតគោលដៅផ្ទេរកីឡាករ Erling Haaland និង Lionel Messi

        តាមព័ត៌មាថា ក្លឹបManchester Cityនៅតែចង់ផ្ទេរកីឡាករ Lionel Messi និងកីឡាករ Erling Haaland នៅរដូវកាលនេះ ជាអ្វីដែលគេអាចឃើញការចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករសំខាន់ពីររូបក្នុងពេលតែមួយ។

         Manchester City ចាប់អារម្មណ៍ចង់ផ្ទេរLionel Messiចាប់តាំងពីកីឡាកររូបនេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលកាលពីរដូវក្តៅឆ្នាំមុន ហើយបានបង្ហាញចេតនាចង់ចាកចេញពីក្លឹប Barcelona មុនពេលដូរចិត្តវិញ បន្ទាប់ពីប្រឈមនឹងវិធានការច្បាប់ ជុំវិញកិច្ចសន្យារបស់ខ្លួន។

        សេចក្តីរាយការណ៍នៅប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធបានឲ្យដឹងថា កិច្ចព្រម ព្រៀងផ្ទេរណាមួយទៅពហុកីឡាដ្ឋានEtihadលែងកើតមានទៀតហើយសម្រាប់កី ឡាករ Messi ប៉ុន្តែបើតាមកាសែតThe Sun បានឲ្យដឹងថាក្លឹប Manchester City នៅ តែចង់ផ្ទេរកីឡាករឆ្នើមរូបនេះ រួមជាមួយនឹងកីឡាករ Haaland នៅពេលណារដូវកាលទិញដូរបើកទ្វារនៅដំណាច់រដូវកាលនេះ។

        ក្លឹប Manchester Cityមិនបានលាក់បាំងថា ខ្លួនកំពុងស្វែងរកខ្សែប្រយុទ្ធឆ្នើមម្នាក់នោះទេ បន្ទាប់ពីអះអាងកាលពីថ្ងៃច័ន្ទថា ខ្សែប្រយុទ្ធចាស់វស្សា Sergio Aguero នឹងចាកចេញនៅដំណាច់រដូវកាលនេះ នៅពេលណាចប់កិច្ចសន្យា។

        មានសេចក្តីរាយការណ៍ផងដែរថា ខ្សែប្រយុទ្ធកំពូល Haaland របស់ក្លឹប Dortmund និងកីឡាករJack Grealishរបស់ក្លឹបAston Villa នាំមុខគេនៅលើតារាងកីឡាករដែលត្រូវផ្ទេរ ខណៈលោក Pep Guardiola ព្យាយាមរៀបចំក្រុមរបស់លោកឡើងវិញ៕

 

-->
adverise with khmeread