adverise with khmeread 1

​តម្លៃ​ក្លឹប Man Utd ធ្លាក់ចុះ​យ៉ាងគំហុក​បន្ទាប់ពី​ជោគជ័យ​ពេក​ប៉ុន្មាន​រដូវ​កាល​នេះ​

​    ​តម្លៃ​ក្លឹប​បិសាច​ក្រហម Manchester United បាន​ធ្លាក់ចុះ​ច្រើនជាង ៤០០ លាន​ផោន ដោយសារតែ​ទម្រង់​លេង​ដ៏​អន់​របស់​ក្រុម​អំឡុង​ការបញ្ជា​របស់លោក Louis van Gaal ក្នុង​រដូវ​កាល​ទី​ពីរ​របស់គាត់​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បានទទួល​ប្រាក់ ២៥០ លាន​ផោន​ដើម្បី​ចំណាយ​អំឡុងពេល​ពីរ​ឆ្នាំ​របស់គាត់​ជាមួយ​ក្លឹប ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​បាន​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​កាលពី​ខែធ្នូ​។​

​    ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​បានផ្តល់​ឱ្យ​ក្រុម​បិសាច​ក្រហម​នូវ​តម្លៃ​ភាគហ៊ុន​ចំនួន ១៨,៣៧ ដុល្លារ​ក្នុង​មួយ​សន្លឹក​នៅ​ផ្សា​រមូល​ប​ត្រ​ទីក្រុង​ញ៉ូ​វ​យ៉​កនៅ​ដើមរដូវ​កាល Premier League ប៉ុន្តែ​បាន​ធ្លាក់​ចុះមក​នៅ​តម្លៃ ១៣,៨៣ ដុល្លារ​វិញ បន្ទាប់ពី​ចាញ់ Tottenham ៣-០​។​

​    ​បើ​យោងតាម Sky Sports បានឱ្យដឹងថា ទីផ្សា​មូលធន​របស់ Man Utd គឺមាន​តម្លៃ ២ ពាន់​លាន​ផោន​នៅ​ដើមខែ​សីហា ឆ្នាំ ២០១៥ ប៉ុន្តែ​បាន​ធ្លាក់​មក​ត្រឹម ១,៥៨ ពាន់​លាន​ផោន​កាលពី​យប់​ថ្ងៃ​ចន្ទ ដែល​បាត់បង់​ដល់​ទៅ ៤១២ លាន​ផោន​។​

​    ​បរាជ័យ​កាលពី​ថ្ងៃអាទិត្យ​មានន័យថា Man Utd នឹង​តាម​ពីក្រោយ​ក្រុម Manchester City ដល់​ទៅ ៤ ពិន្ទុ​ក្នុងការ​ប្រជែង​យក​ទីតាំង​កំពូល​ទាំង ៤ នៅក្នុង​លី​ក ហើយ​ពួកគេ​នឹង​ខាតបង់​ពាណិជ្ជកម្ម​ដែលមាន​តម្លៃ ៥០ លាន​ផោន ប្រសិនបើ​មិនអាច​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់