អាកាសធាតុ ៤០ អង្សាសេប្លាយគ្របដណ្តប់ពេញប្រទេសវៀតណាម

អាកាសធាតុក្តៅហែងត្រូវបានព្យាករណ៍ថានឹងជះឥទ្ធិពលដល់តំបន់នានាទូទាំងប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ ដោយសីតុណ្ហភាពរំពឹងឡើងដល់ ៤០ អង្សានៅក្នុងតំបន់មួយចំនួន។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមបានឱ្យដឹងថាសីតុណ្ហភាពខ្ពស់បំផុតនៅតាមបណ្តាខេត្តភាគពាយព្យត្រូវបានរំពឹងថានឹងឈានដល់ ៣៤-៣៧ អង្សាសេ។

សីតុណ្ហភាពខ្ពស់ជាមធ្យមភាគនៅតំបន់ភាគឦសានរួមទាំងទីក្រុងហាណូយទំនងជាឡើងដល់ ២៩-៣២ អង្សាសេ។

តំបន់នេះមើលឃើញអ័ព្ទស្រាលនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ប៉ុន្តែមេឃទំនងជាស្រឡះចែសនៅពេលរសៀល។

កម្ដៅត្រូវបានរំពឹងថានឹងមានសភាពធ្ងន់ធ្ងរជាងនេះនៅភាគកណ្តាលប៉ែកខាងជើងប្រទេសវៀតណាម ដែលមានការព្យាករណ៍ថា អាកាសធាតុនឹងកើនឡើងដល់ ៣៧ អង្សាសេ។

នៅតំបន់ភ្នំ សីតុណ្ហភាពនឹងមានជាមធ្យមពី ៣៧ ទៅ ៣៩ អង្សាសេដោយតំបន់ខ្លះឃើញសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ។

សីតុណ្ហភាពខ្ពស់ជាមធ្យមនៅតាមតំបន់នៅចន្លោះទីក្រុងដាណាងភាគកណ្តាលនិងខេត្តប៊ិញធួនភាគកណ្តាលប៉ែកខាងត្បូងនឹងទាបជាងនេះបន្តិចនៅសីតុណ្ហភាព ៣៣-៣៦ អង្សាសេ។

នៅភាគខាងត្បូង ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះនឹងមានសីតុណ្ហភាពដល់ ៣៦ អង្សាសេនិងទឹកភ្លៀងកក់ខែនិងផ្គររន្ទះអាចនឹងកើតឡើងនៅពេលល្ងាច។

តំបន់ខ្ពស់ៗនៅតំបន់ខ្ពង់រាបកណ្តាលនឹងមានសីតុណ្ហភាពពី ៣២ ទៅ ៣៥ អង្សាសេ។

យោងទៅតាមអ្នកជំនាញបានឱ្យដឹងថាកំដៅខ្លាំងរួមជាមួយសំណើមទាបនឹងនាំមកនូវហានិភ័យខ្ពស់នៃអគ្គិភ័យនិងការផ្ទុះ ក៏ដូចជាភ្លើងឆេះព្រៃ។

បាតុភូតនេះក៏អាចបណ្តាលឱ្យខ្សោះជាតិទឹក ហត់នឿយ និងធ្វើឱ្យសន្លប់សម្រាប់មនុស្សដែលចំណាយពេលច្រើននៅខាងក្រៅផងដែរ។

អាជ្ញាធរបានផ្ដល់ដំបូន្មានយ៉ាងខ្លាំងថាកុមារនិងមនុស្សចាស់ត្រូវចំណាយពេលច្រើនពេលថ្ងៃនៅក្នុងផ្ទះ៕ ប្រភព ៖ tuoitrenews

-->
adverise with khmeread