អ្នកវិទ្យាសាស្ត្រជប៉ុនបង្កើតថ្នាំថ្មី អាចជួយឱ្យដុះធ្មេញឡើងវិញ

អ្នកវិទ្យាសាស្ត្រមកពីប្រទេសជប៉ុនបានបង្កើតថ្នាំថ្មីមួយដែលមានសមត្ថភាពជំរុញការដុះធ្មេញឡើងវិញ។

ការបាក់ធ្មេញគឺជាសុបិនអាក្រក់ទូទៅសម្រាប់មនុស្សគ្រប់រូប។ វាក៏ជាផ្នែកមួយនៃជីវិតសម្រាប់មនុស្សជាច្រើនមិនថាជាលទ្ធផលនៃអាយុចាស់ សំណាងអាក្រក់ ឬការអត់អនាម័យក្នុងការថែរក្សាធ្មេញនោះទេ។

យ៉ាងណាមិញ ចុះបើមានថ្នាំដែលអាចជួយមនុស្សបណ្តុះពន្លកធ្មេញឡើងវិញជាជាងផ្សាំធ្មេញឬដាក់ធ្មេញក្លែងក្លាយនោះ? សូមអរគុណចំពោះការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យក្យូតូនិងសាកលវិទ្យាល័យហ្វូគូយ រឿងនេះឥឡូវគឺអាចទៅរួចហើយ។

បោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្ដី Science Advances ការសិក្សាបានបង្ហាញពីរបៀបដែលអង្គបដិប្រាណសម្រាប់រំញោចដៃស្បូនទាក់ទងនឹងហ្សែន-១ (USAG-1) អាចជួយចាប់ផ្តើមបណ្តុះពន្លកធ្មេញបាន។ ការស្រាវជ្រាវត្រូវបានអនុវត្តទៅលើសត្វកណ្តុរដែលទទួលរងពីការឈឺធ្មេញដែលជាជំងឺពីកំណើត។

ការស្រាវជ្រាវនេះកត់សម្គាល់ថា ៖ "លទ្ធផលរបស់យើងបង្ហាញថា ហ្សែន USAG-1 គ្រប់គ្រងចំនួនធ្មេញដោយរារាំងការវិវត្តនៃមេរោគធ្មេញចំពោះសត្វព្រៃឬសត្វកណ្តុរដែលបាក់ធ្មេញ"។

មនុស្សពេញវ័យជាមធ្យមមានធ្មេញ ៣២ នៅក្នុងមាត់របស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ប្រហែល ១% នៃចំនួនប្រជាជនមានធ្មេញតិចឬច្រើនជាងនេះ ដោយសារបញ្ហាធ្មេញពីកំណើត ដែលអ្នកវិទ្យាសាស្ត្រជឿថាអាចជាឫសគល់នៃការរកវិធីព្យាបាល។

លោក Katsu Takahashi អ្នកដឹកនាំការសិក្សាឈានមុខគេលើការសិក្សារួមជាមួយសាស្រ្តាចារ្យជាន់ខ្ពស់នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យក្យូតូបានមានប្រសាសន៍ថា  "យើងដឹងថាការបង្ក្រាបហ្សែន USAG-1 ផ្តល់អត្ថប្រយោជន៍ដល់ការលូតលាស់ធ្មេញ។ អ្វីដែលយើងមិនបានដឹងគឺថាតើវាជួយបានគ្រប់គ្រាន់ឬអត់"។

អ្នកស្រាវជ្រាវបានរកឃើញថាវាជោគជ័យលើសត្វកណ្តុរ ហើយការសាកល្បងបន្ទាប់គឺទៅលើសត្វឆ្មាទឹក។ លោក Takahashi បានបន្តថា "ពួកវាគឺជាសត្វដែលមានធ្មេញស្រដៀងនឹងមនុស្ស។ ផែនការបន្ទាប់របស់យើងគឺធ្វើតេស្តអង្គបដិប្រាណលើសត្វដទៃទៀតដូចជាជ្រូកនិងឆ្កែ"៕

-->
adverise with khmeread