បងប្អូនភ្លោះដ៏ល្បី លេង Prank ប្លន់ធនាគារ ប៊ិះបណ្តាលឱ្យមានមនុស្សស្លាប់ សារភាពកំហុសរបស់ខ្លួន

YouTuber ពីរនាក់បានសារភាពកំហុសចំពោះការបន្លំធ្វើជាប្លន់ធនាគារ ដែលនាំឱ្យអ្នកបើកបររថយន្ត Uber ម្នាក់ ដែលមិនជាប់ពាក់ព័ន្ធសោះ ត្រូវបានចាប់ខ្លួននិងភ្ជង់កាំភ្លើងដោយប៉ូលិស។

លោក Alan Stokes និង Alex Stokes អាយុ ២៤ ឆ្នាំដូចគ្នា ដែលមានអ្នកគាំទ្រ ៦ លាននាក់នៅលើ Channel របស់ពួកគេ បានពាក់ស្រោមមុខខ្មៅ និង ហៅសេវារថយន្ត Uber ដើម្បីធ្វើជាយានសម្រាប់រត់គេច។

ប៉ុន្តែអ្នកបើកបរដែលមិនបានដឹងពីការពញ្ញ៉ាក់អារម្មណ៍ (Prank) បានបដិសេដឹកពួកគេ។

ចៅក្រមនៅរដ្ឋកាលីហ្វ័រញ៉ាបានផ្តន្ទាទោសកូនភ្លោះទាំង ២ នាក់នេះឱ្យទៅបម្រើសហគមន៍និងជាប់គុកព្យួរមួយឆ្នាំពីបទប្រព្រឹត្តិមិនល្អ។

ពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់គុករហូតដល់ ៥ ឆ្នាំចំពោះការលេងពញ្ញ៉ាក់អារម្មណ៍សាហាវបែបនេះ។

បងប្អូនភ្លោះមួយគូនេះបានថតដោយខ្លួនឯងនូវឈុតប្លន់ធនាគារជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៩ ។

នៅក្នុងវីដេអូមួយ អ្នកទាំងពីរបានស្លៀកឈុតពណ៌ខ្មៅនិងកាន់កាបូបដែលមានផ្ទុកក្រដាសប្រាក់ មុនពេលចូលទៅក្នុងរថយន្ត Uber ។

សាក្សីម្នាក់ជឿថាបុរសទាំង ២ នាក់នេះទើបតែប្លន់ធនាគារហើយប៉ុនប៉ងបើកឡានរបស់អ្នកបើកបរ Uber ។

ប៉ូលិសបានមកដល់ហើយបានបញ្ជាឱ្យអ្នកបើកបររថយន្ត Uber ចេញដោយភ្ជង់កាំភ្លើង។

មេធាវី Todd Spitzer បាននិយាយថា "បទល្មើសទាំងនេះអាចបណ្តាលឱ្យមនុស្សម្នាក់រងរបួសឬត្រូវបានសម្លាប់យ៉ាងងាយ។ ការប្លន់ធនាគារសកម្មមិនមែនជាការឆ្លើយតបរបស់ប៉ូលិសធម្មតាទេហើយមន្រ្តីប៉ូលិសទាំងនេះបានប្រថុយជីវិតដើម្បីជួយមនុស្សដែលពួកគេជឿថាមានគ្រោះថ្នាក់។ វាជាការគ្មានទំនួលខុសត្រូវនិងមិនប្រុងប្រយ័ត្នដែលបុគ្គលទាំងពីរនាក់នេះខ្វល់តែពីរឿងរកអ្នកគាំទ្របន្ថែមច្រើនជាងសុវត្ថិភាពរបស់មន្រ្តីប៉ូលិសទាំងនោះឬសុវត្ថិភាពរបស់អ្នកបើកបរ Uber ដែលគ្មានកំហុស ដែលត្រូវបានបញ្ជាឱ្យចេញពីឡានរបស់គាត់ដោយការភ្ជង់កាំភ្លើង"៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត