Index

ឃាត់ស្ត្រីម្នាក់ជាមួយថ្នាំញៀន១២កញ្ចប់

     កណ្តាល៖ប៉ូលិសស្រុកកោះធំ បានឃាត់ស្ត្រីម្នាក់កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ធ្នូឆ្នាំ២០១៥ពីបទ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ដើម្បីចែកចាយ ស្ថិតនៅ  ភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។
     ប៉ូលិសបានឲ្យដឹងថាជនសង្ស័យឈ្មោះ  គឹម នឿន ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ( ចាប់ឃាត់ខ្លួន) ។
    វត្ថុតាងចាប់យក÷១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ១២ កញ្ចប់តូច ២-ទូរសព្ទ័ដៃ ០២ គ្រឿង ម៉ាក NOKIA និង៣-កញ្ចប់បារីសម្រាប់ជក់ថ្នាំញៀន។
    ប៉ូលិសបន្តថា កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ០៩ និង ១៥ នាទីព្រឹក កម្លាំងប៉ូលិសប៉ុស្ដិពោធិ៍បានក្រោយទទួលពត៌មានពីកម្លាំងមូលដ្ឋានសម្ងាត់ថាមានការណាត់ជួបដោះដូរសារធាតុញៀនខុសច្បាប់ ពេលនោះកម្លាំងចុះពួនស្ទាក់រហូតជួបជនសង្ស័យខាងលើ ។ពេលឃើញសមត្ថកិច្ចគេក៏រត់តែកម្លាំងឃាត់ខ្លួនបាន និងនាំទៅឆែកកន្លែងគេលាក់ខ្លួនឃើញសារធាតុញៀន ១២ កញ្ចប់តូច ។
    បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញយុត្តិធម៌ស្រុកយកមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ៕

មតិយោបល់