adverise with khmeread 1

​ជម្រើសជាតិ​ថៃ​នឹង​ប៉ះ​ប្រទេស​អូស្ត្រាលី​និង​ជប៉ុន​ក្នុង​វគ្គ​ជម្រុះ World Cup

​    ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​៖ ប្រទេស​ថៃ​បាន​ចូលរួម​ជាមួយ​ជម្រើសជាតិ​អូស្ត្រាលី​និង​ជប៉ុន​នៅក្នុង​ពូ​ល​តែមួយ​កាលពី​ម្សិលមិញ ខណៈ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​បាន​ជាប់​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ ត្រូវបាន​ចាប់​ពូ​ល​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការ​ជម្រុះ​តាម​តំបន់​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨​។​

​    ​ក្រុម​ហ្វូង​ដំរី​ចម្បាំង​មួយ​នេះ​ក៏​នឹងត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់ អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ផងដែរ​នៅក្នុង​ពូ​ល B ដែល​ការប្រកួត​នឹង​ចាប់ផ្តើម​ក្នុង​ខែកញ្ញា​ខាងមុខ​។​

​    ​ប្រទេស​ចិន ដែល​ឆ្លង​មកដល់​ជុំ​ទី​បី​នេះ​ក៏​នឹងមាន​ភារកិច្ច​ដ៏​លំបាក​ខ្លាំង​ណាស់ដែរ ខណៈ​ពួកគេ​នឹង​ជួប​ក្រុម​អ៊ីរ៉ង់​និង​កូរ៉េខាងត្បូង​នៅក្នុង​ពូ​ល A ខណៈ​ប្រទេស​ស៊ី​រី អ៊ូ​បេ​គី​ស្ថាន និង​កាតា ក៏​ស្ថិតក្នុង​ពូ​ល​នេះដែរ​។​

​    ​ក្រុម​ពីរ​ដែល​បញ្ចប់​នៅលើ​កំពូល​ក្នុង​ពូ​ល​នីមួយៗ​នឹង​បាន​ទៅ​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ ដោយ​ស្វ័យប្រវត្តិ​ខណៈ​ក្រុម​ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​បី​ក្នុង​ពូ​ល A និង B និង​ប៉ះគ្នា​ដើម្បី​មាន​សិទ្ធិ​ធ្វើការ​ប្រកួត Play-Off ឆ្លង​ទ្វីប​៕

adverise with khmeread
ប្រភព៖ Bangkok Post

មតិយោបល់