Pacquiao បបួលពួកអាមេរិកកំសាកញីដែលវាយស្រីៗអាស៊ី មកវ៉ៃជាមួយគាត់ជំនួសវិញ

អ្នកប្រដាល់ជើងចាស់ហ្វីលីពីន Manny Pacquiao បានលេចមុខចេញពីជំរំហ្វឹកហាត់និងភារកិច្ចជាព្រឹទ្ធសមាជិកដើម្បីមកនិយាយប្រឆាំងនឹងការកើនឡើងការវាយប្រហារប្រឆាំងនឹងអាស៊ីនៅសហរដ្ឋអាមេរិក។

បុរសអាយុ ៤២ ឆ្នាំ (កំណត់ត្រាអាជីព ៦២-៧-១ និងវាយដៃគូឱ្យសន្លប់៣៩ដង) ដែលកំពុងពិភាក្សាប្រយុទ្ធជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យមឈ្មោះ Terence Crawford កាលពីខែមិថុនា បានសរសេរសារលើ Twitter ប្រឆាំងនឹងការរើសអើងជាតិសាសន៍ជា ៤ ភាសាផ្សេងគ្នា។

ព្រឹទ្ធសមាជិករូបនេះបានសរសេរនៅលើបណ្ដាញសង្គម Twitter ថា "យើងមានពណ៌តែមួយនៅក្នុងឈាមរបស់យើង! ឈប់រើសអើង។ ផ្ដល់ក្ដីស្រឡាញ់និងសេចក្តីសុខដល់មនុស្សគ្រប់រូបផង!!"។

Pacquiao បានបន្ថែមជាភាសា តាកាឡុក (ភាសាដើមហ្វីលីពីន) ចិន និងកូរ៉េរួមជាមួយរូបថតរបស់គាត់ផ្ទាល់ទល់នឹងរូបថតជនជាតិអាស៊ីវ័យចំណាស់ដែលត្រូវគេវាយប្រហារនៅសហរដ្ឋអាមេរិកនិងជនល្មើស យ៉ាងដូច្នេះថា "បញ្ឈប់ការវាយប្រហារទៅលើជនជាតិអាស៊ីដែលមិនអាចការពារខ្លួនបាន! វាយខ្ញុំជំនួសវិញទៅ" 

Pacquiao បានប្រកាសកាលពីខែកុម្ភៈថាគាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីបន្ថែមកេរ្តិ៍តំណែលរបស់គាត់នៅក្នុងកីឡាប្រដាល់ ក្រោយត្រូវបានចាត់ទុកថាជាម្ចាស់ជើងឯកដែលធ្លាក់ចុះសន្សឹមៗដោយសារការរីករាលដាលកូវីដ១៩។

យោងតាមអ្នកនាំពាក្យសម្រាប់ Top Rank របស់ទូរទស្សន៍ ESPN បានរាយការណ៍កាលពីថ្ងៃពុធថា  "Pac Man" កំពុងពិភាក្សាដើម្បីប្រកួតនឹងកីឡាករអាមេរិក Crawford (កំណត់ត្រាអាជីព ៣៧-០, និងវាយដៃគូឱ្យសន្លប់២៨ដង) ។ មានពាក្យចចាមអារ៉ាមថាការប្រកួតនេះនឹងត្រូវធ្វើឡើងនៅ Abu Dhabi ផងដែរ៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត