ប៉ូលិសអាយុ ៩១ ឆ្នាំរូបនេះមិនទាន់មានផែនការចូលនិវត្តន៍ឆាប់ៗទេ

នៅអាយុ៩១ឆ្នាំលោកតា LC “Buckshot” Smith អាចជាមន្ត្រីប៉ូលិសចំណាស់ជាងគេលើពិភពលោក ហើយគាត់និយាយថា គាត់គ្មានគម្រោងចូលនិវត្តន៍ឆាប់ៗនៅឡើយទេ។

លោកតា Buckshot មិនអាចផ្លាស់ទីលឿនដូចគាត់នៅកំលោះទេ ប៉ុន្ដែនេះមិនអាចបញ្ឈប់គាត់ឱ្យឈប់ពីការងារល្បាតតាមផ្លូវនៃទីក្រុងកំណើតរបស់គាត់ Camden ក្នុងរដ្ឋ Arkansas ៤ថ្ងៃក្នុងមួយសប្ដាហ៍បាននោះទេ។ បន្ទាប់ពីបម្រើការងារជាមន្ត្រីប៉ូលិសអស់រយៈពេល៤៦ឆ្នាំ គាត់បានចូលនិវត្តន៍ ប៉ុន្ដែគាត់មិនអាចទៅឆ្ងាយពីការងាររបស់គាត់បានទេ បន្ទាប់ពីចូលនិវត្តន៍បាន៥ខែ។ គាត់មិនតាមប្រមាញ់រកវត្ថុបំណងផ្សេង ព្រោះគាត់ចូលចិត្តធ្វើតែប៉ូលិសមួយមុខគត់ ដូច្នេះគាត់បានត្រឡប់ទៅធ្វើការវិញនៅអាយុ ៨០ ឆ្នាំជាប៉ូលិសចំណូលថ្មី។ គាត់ចូលចិត្តបម្រើសហគមន៍របស់គាត់ ហើយគាត់នឹងមានគម្រោងចូលនិវត្ដន៍ នៅពេលដែលព្រះជាម្ចាស់ប្រាប់គាត់ឱ្យធ្វើដូច្នេះ។

ចាប់តាំងពីខែមករាឆ្នាំ ២០១១ នៅពេលដែលគាត់បានចូលនិវត្តន៍មក មន្រ្តីប៉ូលិស Smith មិនបានមើលទៅក្រោយទេ។ គាត់បានរីករាយនឹងខ្លួនឯងជាងមួយទសវត្សរ៍ចុងក្រោយ គាត់ស្រឡាញ់ប្រជាជន ហើយពួកគេស្រឡាញ់គាត់ដូចគ្នា។ គាត់ធ្វើការចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣ រសៀល បួនថ្ងៃក្នុងមួយសប្តាហ៍ បម្រើការជាអាជ្ញាសាលារបស់ប៉ុស្ដិ៍ប៉ូលិស និងក៏ជួយផងដែរជាមួយកម្មវិធីឃ្លាំមើលសហគមន៍របស់ខ្លួន (ភ្លើងចរាចរណ៍, ល្បាតតំបន់សាលា, ដើរព្យុហយាត្រា។ល។)។

បុរសអាយុ៩១ឆ្នាំរូបនេះបើករថយន្តល្បាតមិនមានស្លាកលេខ ប៉ុន្តែពាក់ឯកសណ្ឋានប៉ូលិសហើយកាន់កាំភ្លើងមួយដើម។ ទោះយ៉ាងណាលោកមិនចាំបាច់ប្រើវាទេ ព្រោះអភិបាលក្រុង Julian Lott បានអះអាងថាលោក Buckshot មានអាវុធដែលមានឥទ្ធិពលខ្លាំងជាងនេះទៅទៀត។

Lott និយាយថា "គាត់ស្គាល់ម្តាយរបស់អ្នក ហើយគាត់ស្គាល់ជីដូនរបស់អ្នក។ ដូច្នេះគាត់មានសិទ្ធិនិយាយក្នុងជីវិតរបស់យើង"។

លោកតា Smith យល់ស្របថាវាមិនមែនជាកាំភ្លើងឬស្លាកសញ្ញាទេដែលធ្វើឱ្យគាត់ក្លាយជាមន្រ្តីល្អ តែជាការគោរពរបស់គាត់ចំពោះប្រជាជន។ ជាជាងចាប់ខ្លួនមនុស្ស គាត់ព្យាយាមទទួលបានការស្រឡាញ់ពីមនុស្សដែលគាត់បម្រើ ហើយបានអះអាងថាបាននាំមនុស្សជាច្រើនត្រឡប់ទៅផ្ទះជាងការដាក់គុកពួកគេ ពេញមួយអាជីពរបស់គាត់៕

 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត