នាងៗរាប់ពាន់នាក់មកបង្ហាញឯកសារកែភេទ ដើម្បីរួចខ្លួនពីការបម្រើកងទ័ពថៃ

ស្រីកែភេទរាប់ពាន់នាក់បានរួចផុតពីការបម្រើយោធានៅប្រទេសថៃដោយមោទនភាពបន្ទាប់ពីត្រូវបានបង្ខំឱ្យចូលរួមក្នុងព្រឹត្តិការណ៍កេណ្ឌទាហានសម្រាប់កងទ័ពរបស់ប្រទេសនេះត្បិតពួកនាងបានបញ្ជាក់ថាមិនមែនជាបុរសក៏ដោយ។

ប្រទេសថៃតម្រូវឱ្យបុរសគ្រប់រូបដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅចូលរួមថ្ងៃ "ចាប់ឆ្នោត" ជាថ្ងៃដែលពួកគេត្រូវចុះឈ្មោះបម្រើយោធារយៈពេល ២ ឆ្នាំ មុនពេលពួកគេអាចត្រូវបានជ្រើសរើសធ្វើជាទាហានពេញសិទ្ធិ។

ស្រីកែភេទ ដែលនៅតែមានសំបុត្រកំណើតជាបុរសនោះ ត្រូវបានតម្រូវឱ្យចូលរួមក្នុងព្រឹត្តិការណ៍ចុះឈ្មោះនេះដើម្បីបង្ហាញវិញ្ញាបនប័ត្រវេជ្ជសាស្រ្តដែលបង្ហាញភេទថ្មីរបស់ពួកគេ ដែលលើកលែងពួកគេពីការបម្រើយោធា ព្រោះស្ត្រីប្តូរភេទមិនត្រូវបានអនុញ្ញាតនៅក្នុងជួរកងទ័ពថៃទេ។

តារាសម្រស់ឈ្មោះ Narisara Aonwang អាយុ ២៣ ឆ្នាំបានមកដល់មណ្ឌលចុះឈ្មោះក្នុងខេត្តភីតសានូឡុក ដោយមានឯកសារបញ្ជាក់ថា នាងបានទទួលការកែភេទ។

ប៉ុន្តែនាងបានទទូចថា "ខ្ញុំមិនខ្លាចក្នុងការបម្រើកងទ័ពជាតិទេ ប៉ុន្តែកងទ័ពថៃនៅតែរើសអើងស្ត្រីដូចខ្ញុំ។ ស្រីចំតែម្តងគឺត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះបម្រើកងទ័ពស្រីភ្លាម។ ខ្ញុំគិតថាពួកយើងគួរតែមានសិទ្ធិដូចស្រីចំដទៃទៀតដែរ។ ប្រសិនបើពួកគេអនុញ្ញាតឱ្យពួកយើងចុះឈ្មោះ ខ្ញុំនឹងក្លាយជាមនុស្សដាក់ពាក្យមុនគេ"៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត