adverise with khmeread 1

ល្បែង​លាក់កូនកាស​

    ​ល្បែង​លាក់កូនកាស ជា​ល្បែង​មួយ​យ៉ាង សម្រាប់​ក្មេង​ជំទង់ៗ​លេង​កំសាន្ត​សប្បាយ​។ ល្បែង​នេះ គេ​លេង​បានតែ​នៅក្នុង​ទឹកអូរ ឬ​ទន្លេ ដែលមាន​ជម្រៅ​ត្រឹម​ចង្កេះ ឬ​ត្រឹម​ដើមទ្រូង​ក្មេងៗ​អ្នកត្រូវការ​លេង​នោះៗ​។​

​    ​របៀប​លេង ក្មេងៗ​បបួលគ្នា​ឲ្យ​បាន ៤ ទៅ ៥ នាក់​ឡើងទៅ​គេ​ចុះទៅ​ក្នុង​ទឹក​ជម្រៅ​ដូច​ពោល​ខាងលើ ហើយ​យក​កំណាត់ឈើ ឬ​ដើម​ស្នោរ ខ្លីៗ ដែលជា​វត្ថុ​ស្រាលៗ អណ្តែត​ទឹក ធ្វើជា​ខ្នាត់​ដាក់​បណ្តែត​លើ​ខ្នង​ទឹក បង្ហាញ​អ្នកលេង​ទាំងអស់គ្នា ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក​ថា​នេះ​ជា "​កូន​កាស​" កុំ​ឲ្យ​ច្រឡំ​នឹង​កំណាត់ឈើ​ឯទៀត ហើយ​អ្នកលេង​ទាំងអស់គ្នា គេ​នាំគ្នា​រើ​សកំ​ណាត​ឈើ​ផ្សេងៗ ដែលមាន​នៅក្នុង​ទឹក​ត្រង់​កន្លែង​លេង​នោះ​ចេញ​អស់ ដើម្បី​កុំ​ឲ្យ​ច្រឡំ នឹង​កូន​កាស​របស់ខ្លួន ហើយ​គេ​នាំគ្នា​ឈរ​ដំកង់​ជាវ​ង់​ក្នុង​ទឹក​ដាក់​ខ្នាត់​ជា​កូន​កាស​នៅ​ចំ​កណ្តាល​វង់​។​

​    ​សកម្មភាព​នៃ​អ្នកលេង​ដូច​ក្នុង​រូបភាព​ខាងមុខនេះ៖

​    ​លុះ​រៀប​ស្រួលបួល​ហើយ​គេ​នាំគ្នា​ប​ញ្ជ្រោ​ក​ទឹក​ពន្លិច ឬ​បន្សាត់​កូន​កាសចេញ ហើយ​ឈប់​បង្អង់​បន្តិច ទើប​នាំគ្នា​គន់​រកមើល​ខ្នាត់​ដែល អណ្តែត​ឡើង ហើយ​រសាត់​ឆ្ងាយ​ពី​ខ្លួន​បើ​អ្នកណា​រកឃើញ​មុនគេ​ហើយ​ចាប់យក​ខ្នាត់​នោះបាន​នោះ​ត្រូវ​ដេញ​ញៀច​ស្លឹកត្រចៀក គឺ​មួល​ស្លឹកត្រចៀក អ្នក​ទាំងអស់គ្នា​ដែល​រក​ពុំ​ឃើញ​។ មុននឹង​ទៅ​ដេញចាប់​ញៀច​គេ​នោះ​អ្នក​បាន​ខ្នាច់​នោះគេ​ស្រែក​ជាស​ញ្ញា​ថា "​ញៀច​"​។ ពេលនោះ បើ​អ្នកណា​មុជ ទឹក​ទាន់ អ្នកនោះ​ត្រូវ​រួចខ្លួន អ្នក​ដេញ​ញៀច​មិនបាន​ត្រូវគេ​ទេ​។​

​    ​ល្បែង​នេះ ជា​ល្បែង​មួយ​សម្រាប់​លេង​ជា​កំសាន្ត​ផង​សម្រាប់​ហាត់​ភ្នែក​ឲ្យ​រហ័ស​ឲ្យ​វៃ​ក្នុងការ​ពិនិត្យ​រក​វត្ថុ​អ្វី​ផ្សេងៗ នឹង​ជា​កីឡាហែលទឹក គឺ​ការ​ហក់​ហែល​ទៀតផង​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់