អ្នកវិទ្យាសាស្ត្ររកឃើញកាំរស្មីអ៊ិចភាយចេញពីភពអ៊ុយរ៉ានុសជាលើកដំបូង

ភពអ៊ុយរ៉ានុសត្រូវបានគេហៅថាជា "ភពចម្លែកបំផុត" នៅក្នុងប្រព័ន្ធសុរិយគតិ ដោយសារការវិលផ្អៀងជុំវិញខ្លួនវា និងមិនមានផ្ទៃពិតប្រាកដ ប៉ុន្តែការរកឃើញថ្មីរឹតបន្ថែមអាថ៌កំបាំងចំពោះភពទឹកកកយក្សចម្លែកនេះ។

តារាវិទូបានរកឃើញកាំរស្មីអ៊ិចមកពីភពអ៊ុយរ៉ានុសជាលើកដំបូងដែលភាគច្រើនចាំងផ្លាតពីព្រះអាទិត្យ ប៉ុន្តែសញ្ញាមួយចំនួនត្រូវបានបញ្ចេញចេញពីភពនេះផ្ទាល់តែម្តង។

ក្រុមការងារអះអាងថា កងដែលព័ទ្ធជុំវិញភពនេះកំពុងផលិតកាំរស្មីអ៊ិចស្រដៀងនឹងភពសៅរ៍ ឬអាចមកពីពន្លឺព្រះអាទិត្យដូចដែលពួកវាបញ្ចេញលើលើភពព្រហស្បតិ៍ដែរ។

ការកំណត់ប្រភពកាំរស្មីអ៊ិចពីភពអ៊ុយរ៉ានុសអាចជួយឱ្យតារាវិទូយល់កាន់តែច្បាស់ពីរបៀបដែលវត្ថុកម្រនិងវត្ថុអសកម្មកាន់តែច្រើននៅក្នុងលំហដូចជាការកើនឡើងប្រហោងខ្មៅ (Black Hole) និងផ្កាយនឺត្រុង បញ្ចេញកាំរស្មីអ៊ិច។

ការសាយភាយកាំរស្មីអ៊ិចនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺជាការសង្កេតឃើញជាទូទៅ។

ពន្លឺកាំរស្មីអ៊ិចត្រូវបានរកឃើញពីផ្កាយដុះកន្ទុយ ភពសុក្រ ផែនដី ភពព្រះអង្គារ ភពសៅរ៍ ភពភ្លុយតូ ភពព្រហស្បតិ៍ និងផ្កាយព្រះគ្រោះរបស់ភពព្រហស្បតិ៍ជាច្រើនទៀត ប៉ុន្តែមានតែភពទឹកកកយក្សដូចជាអ៊ុយរ៉ានុសនិងណិបទូនប៉ុណ្ណោះ មិនដែលបានឃើញបញ្ចេញពន្លឺកាំរស្មីអ៊ិច។

ក្រុមការងារបានចែករំលែកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកស្រាវជ្រាវបានទាញយកទិន្នន័យពីអង្គភាពអង្កេតការណ៍កាំរស្មីអ៊ិច Chandra របស់អង្គការណាសាពីឆ្នាំ ២០០២ និងឆ្នាំ ២០១៧ ដែលបានគូសបញ្ជាក់ពីការរកឃើញកាំរស្មីអ៊ិចយ៉ាងច្បាស់ពីការសង្កេតដំបូង។

ថ្វីបើមានការស្មុគស្មាញ អ្នកវិទ្យាសាស្ដ្រនិយាយថា មានតែចម្លើយពីរចំពោះអ្វីដែលបង្កឱ្យភពអ៊ុយរ៉ានុសបញ្ចេញកាំរស្មីអ៊ិច។

ការសង្កេតត្រូវបានធ្វើឡើងទាំងនៅលើភពព្រហស្បតិ៍និងភពសៅរ៍ ដែលបំភាយពន្លឺកាំរស្មីអ៊ិចពីព្រះអាទិត្យ និងចាំងផ្លាតមកលើភពទាំងនោះ។

ទោះជាយ៉ាងណាក៏ដោយមិនមែនរាល់ការបំភាយកាំរស្មីអ៊ិចដែលត្រូវបានអង្កេតនៅក្នុងទិន្នន័យសមនឹងសម្មតិកម្មនេះទេ ព្រោះភពខ្លះដូចជាអ៊ុយរ៉ានុសហាក់បញ្ចេញកាំរស្មីនោះខ្លួនវា។

ក្រុមស្រាវជ្រាវនេះបានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ភពអ៊ុយរ៉ានុសត្រូវបានព័ទ្ធជុំវិញដោយភាគល្អិតដែលគេគិតថាជាអេឡិចត្រុងនិងប្រូតុងនៅក្នុងបរិយាកាសអវកាសក្បែរនោះ។

"ប្រសិនបើភាគល្អិតដ៏ខ្លាំងក្លាទាំងនេះប៉ះទង្គិចនឹងកងជុំវិញភពនេះ ពួកវាអាចធ្វើឱ្យកងនោះភ្លឺក្នុងទម្រង់ជាកាំរស្មីអ៊ិច។ លទ្ធភាពមួយទៀតគឺយ៉ាងហោចណាស់កាំរស្មីអ៊ិចខ្លះគឺចេញមកពីពន្លឺលើភពអ៊ុយរ៉ានុសដែលជាបាតុភូតមួយធ្លាប់ត្រូវបានគេសង្កេតឃើញនៅលើភពនេះនៅរលកចម្ងាយផ្សេងទៀត"៕

-->
adverise with khmeread