លោក Mikel Arteta សារភាពថា ក្លឹបArsenal ចង់ឃើញខ្សែប្រយុទ្ធ Pierre Emerick Aubameyang សម្រេចបានអ្វីដែលប្លែកជាងមុននៅរដូវកាលនេះ ប៉ុន្តែអះ អាងថា មិត្តរួមក្រុមផ្សេងទៀតក៏ត្រូវធ្វើឲ្យបានល្អជាងនេះដែរ។
Aubameyang គឺជាប្រធានក្រុមArsenal រកបាន១៣គ្រាប់នៅរដូវកាលនេះជាតួលេខមួយដែលនៅទាបជាងស្ថិត២៩ឬ៣១គ្រាប់ក្នុងពីររដូវកាលដំបូងជាមួយក្លឹប Arsenal ។ ភាពមិនស៊ីសង្វាក់គ្នារបស់ក្រុមគឺជាដើមហេតុដែលធ្វើឲ្យពួកគេបាត់បង់ឱកាសជាច្រើននៅរដូវកាលនេះ។
លោក Mikel Arteta បាននិយាយថា "យើងត្រូវការឲ្យគាត់រកគ្រាប់បាល់ដើម្បីផ្តល់ឱកាសឲ្យយើងតាមដែលអាចធ្វើទៅបានដើម្បីឡើងមកឈរនៅក្នុងចំណោមក្រុមកំពូល"។
លោកបន្ថែមថា "វាមិនមែនជាអ្វីដែលគួរកើតមានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មកនេះ ហើយមានកត្តាច្រើនដែលក្រុមទាំងមូលត្រូវដោះស្រាយនៅលើទីលានប្រ កួត។ វាមិនមែនតែបញ្ហារបស់គាត់តែម្នាក់នោះទេ"។
យុទ្ធនាការរបស់ Aubameyang ត្រូវបានរំខានច្រើន ដោយសារបញ្ហារបួសជាបន្តបន្ទាប់។ លោក Mikel Arteta បន្តថា "ដើម្បីរក្សាកម្រិតនេះ វាពិតជាស្មុគស្មាញ ប៉ុន្តែគាត់ព្យាយាមអស់ពីសមត្ថភាព។គាត់ខំប្រឹងប្រែង។ នេះគឺជាអ្វីដែលគាត់កំពុងធ្វើ"៕
