ក្លឹប Barcelona អាចនឹងបញ្ចប់ការតាមប្រមាញ់កីឡាករ Georginio Wijnaldum របស់ក្លឹប Liverpool

          ក្លឹប Barcelona អាចនឹងបញ្ចប់ការតាមប្រមាញ់យកខ្សែបម្រើ Georginio Wijnaldum របស់ក្លឹប Liverpool ហើយផ្ទុយទៅវិញក្លឹបនេះផ្តល់ពេលវេលាច្រើនដល់កីឡាករយុវជន Ilaix Moriba ។

          ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ដែលកិច្ចសន្យាលេងនៅពហុកីឡាដ្ឋាន Anfield នឹងចប់នៅដំណាច់រដូវកាលនេះ បានក្លាយជាគោលដៅផ្ទេររបស់គ្រូបង្វឹកRonald Koemanចាប់តាំងពីលោកចូលដឹកនាំនៅពហុកីឡាដ្ឋានNou Campកាលពីរដូវកាលមុន ហើយមានការនិយាយច្រើនជុំវិញលទ្ធភាពផ្ទេរនៅពេលកីឡាកររូបនេះចប់កិច្ចសន្យា។

           Ilaix Moriba កំពុងរង់ចាំសំណើផ្លូវការ ស្របពេលប្រធានក្លឹបថ្មីលោក Joan Laporta ពិនិត្យ មើលជំហរហិរញ្ញវត្ថុរបស់ក្លឹបនេះ ហើយគេជឿថា ក្លឹបនេះនៅជាប់បំណុលជាង១ពាន់លានផោន។ ទោះបីជាយ៉ាងណា ប្រធានក្លឹបរូបនេះបានពិភាក្សាជាមួយក្រុមបច្ចេកទេសរបស់គ្រូបង្វឹក Koeman ថា តើគួរផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង Ilaix Moriba ឬយ៉ាងណា បន្ទាប់ពីកីឡាកររូបនេះធ្វើបានល្អនៅរដូវកាលនេះ។

          កីឡាករ Moriba នៅជាមួយក្លឹប Barcelona តាំងពីអាយុ៧ឆ្នាំ និងអភិវឌ្ឍខ្លួនពីថ្នាលយុវជនរហូតក្លាយជាកីឡាករឆ្នើមម្នាក់របស់ក្លឹបនេះ។ កីឡាករវ័យ១៨ឆ្នាំរូបនេះបានបង្ហាញមុខលើកដំបូងក្នុងតំណែងខ្សែបម្រើកាលពីខែមករានៅក្នុងព្រឹត្តិការណ៍ប្រកួត Copa del Rey ៕

-->
adverise with khmeread