តើខ្សែប្រយុទ្ធ Sergio Aguero អាចនឹងចូលរួមជាមួយក្លឹប Chelsea នៅពេលចប់កិច្ចសន្យាជាមួយ City

        នៅពេលក្លឹបChelseaចង់ចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករម្នាក់ ក្លឹបនេះតាមធម្មតាអាចធ្វើបាន។ ប៉ុន្តែវាគឺជារឿងកម្រមួយដែរ នៅពេលលោកRoman Abramovich ខក ខានមិនបានសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករឆ្នើមវ័យក្មេងសញ្ជាតិអាហ្សង់ទីនម្នាក់ពីក្លឹបAtletico Madrid កាលពីឆ្នាំ២០១០។

        Sergio Aguero គឺជាខ្សែប្រយុទ្ធឆ្នើមម្នាក់ដោយបានកសាងកេរ្តិ៍ឈ្មោះនៅក្រប ខណ្ឌ LaLiga នៅពេលដែលក្លឹបតោខៀវចាប់ផ្តើមស្វែងរកកីឡាករឆ្នើមម្នាក់កាលពីឆ្នាំ ២០០៩ ដើម្បីមកជំនួសខ្សែប្រយុទ្ធ Didier Drogba ដែលបានជំរុញក្រុមនេះលើកពានក្របខណ្ឌ Champions League ។

        ក្លឹប Chelsea ព្យាយាមជាថ្មីនៅរដូវក្តៅបន្ទាប់ ប៉ុន្តែក្លឹប Atletico Madrid នៅតែមិនព្រមលក់ ខណៈក្លឹប Chelsea មានបំណងចំណាយត្រឹមតែ ៣០លានផោន ស្របពេលភ្នាក់ងាររបស់កីឡាកររូបនេះទាមទារ ៥លានផោនបន្ថែមលើតម្លៃនេះ។

        Sergio Aguero មិនសូវជួបរឿងល្អប៉ុន្មានទេក្នុងឋានៈជាគូប្រជែងរបស់ក្លឹប Chelsea ប៉ុន្តែកីឡាករដែលក្លឹប Chelsea ចង់បានកាលពី១០ឆ្នាំមុននោះអាចនឹងចប់កិច្ចសន្យានៅរដូវក្តៅនេះ ហើយកីឡាកររូបនេះប្តេជ្ញាបន្តអាជីពនៅអង់គ្លេស។

        នៅពេលនេះ កីឡាករវ័យ៣២ឆ្នាំរូបនេះគ្រោងនឹងចាកចេញពីក្លឹប City ដោយឥតតម្លៃខ្លួនផ្ទេរនៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេល ១០ រដូវកាលជាមួយក្លឹប City និងជួយពួកគេក្លាយជាក្រុមខ្លាំង។  Sergio Aguero រកបាន២៥៧គ្រាប់និងលើកពានចំនួន១៣គ្រឿង ដែលធ្វើឲ្យកីឡាកររូបនេះទទួលបានការកោតសរសើរច្រើន.

        ប្រាកដណាស់ កីឡាករដែលមានសមត្ថភាពដូចជា Sergio Aguero ប្រាកដជាត្រូវបានស្វាគមន៍ដោយដៃពីរមកកាន់ពហុកីឡាដ្ឋាន Stamford Bridge ប៉ុន្តែកីឡាកររូបនេះត្រូវតែនាំយកភាពអស្ចារ្យដូចកាលអតីតកាល។  Sergio Aguero គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេទី៤នៅអង់គ្លេស ហើយវាគឺជាពេលវេលាដ៏ស័ក្តិ សម ប្រសិនបើកីឡាកររូបនេះចុះកិច្ចព្រមព្រៀងលេងជាមួយក្លឹប Chelsea មែន ខណៈខ្សែប្រយុទ្ធក្លឹបChelsea ដូចជា Timo Werner និង Oliver Giroudនៅមិនទាន់ធ្វើបានល្អ៕

-->
adverise with khmeread