អ្នកវិទ្យាសាស្ត្រព្រមានថា ផ្កាថ្មនៅបាតសមុទ្រ ៩៩ ភាគរយប្រឈមភាពហិនហោចនៅត្រឹមឆ្នាំ ២០២៥ ដោយសារការឡើងកម្តៅផែនដី

ថ្មប៉ប្រះទឹក Great Barrier Reef លាតសន្ធឹងប្រវែង ២.២៩៩គីឡូម៉ែត្រនៅតាមបណ្តោយឆ្នេរអូស្រ្តាលី ហើយបើទោះវាមានទំហំធំយ៉ាងនេះក្តី ក៏ប៉ុន្តែទិន្នន័យថ្មីបង្ហាញថា ៩៩ ភាគរយនៃពួកវាអាចបាត់ស្រមោលដោយសារការប្រែប្រួលអាកាសធាតុ។

បណ្ឌិត្យសភាវិទ្យាសាស្ត្រអូស្រ្តាលីបានបង្ហាញថា ប្រសិនបើកម្ដៅផែនដីបន្តកើនឡើង១,៥ អង្សាសេដដែលនោះ ប្រព័ន្ធផ្កាថ្មធំជាងគេបំផុតនៅលើពិភពលោកនឹងត្រូវបំផ្លាញជាយថាហេតុ។

អច្ឆរិយៈធម្មជាតិនេះត្រូវគេរំពឹងថានឹងរលំរលាយ ប៉ុន្តែប្រសិនបើផែនដីឡើងកម្ដៅ២អង្សាសេ នឹងមានតែផ្កាថ្មមួយភាគរយប៉ុណ្ណោះនៅសេសសល់។

ក្រុមអ្នកស្រាវជ្រាវនិយាយថា "សកម្មភាពដើម្បីផ្លាស់ប្តូរភ្លាមៗ" ដើម្បីទប់កម្ដៅផែនដីគឺជាជម្រើសតែមួយគត់ដើម្បីរក្សាទុកថ្មប៉ប្រះទឹក Great Barrier Reef ប៉ុន្តែការឈានដល់គោលដៅនេះហាក់ដូចជា "មិនអាចទៅរួចទេ" ។

ទោះយ៉ាងណាក្រុមស្រាវជ្រាវនេះក៏កត់សម្គាល់ផងដែរថាជាមួយនឹងអត្រានៃការបំភាយឧស្ម័នកាបូនិចបច្ចុប្បន្នរបស់ផែនដី ផែនដីយើងនឹងមានកម្ដៅលើស១,៥ អង្សាសេនៅត្រឹមឆ្នាំ ២០២៥ ។

ថ្មប៉ប្រះទឹក Great Barrier Reef គឺស្ថិតនៅលើសមុទ្រដែលសម្បូរផ្កាថ្ម ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រនៃរដ្ឋឃ្វីនលែននិងជាដែនជម្រកផ្កាធំជាងគេនៅទីនោះ។

នៅខែមីនាឆ្នាំ ២០២០ គេបង្ហាញថា Great Barrier Reef កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញបំផុត បន្ទាប់ពីសីតុណ្ហភាពកើនឡើងនៅលើមហាសមុទ្រនាពេលថ្មីៗនេះ ហើយរបាយការណ៍ថ្មីៗបានបង្ហាញថាវាកំពុងឈានទៅរកការផុតពូជ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread