លើលោកទើបមានមួយករណី! ក្មេងប្រុសកើតមកមានលិង្គ៣ពីកំណើត

ក្មេងប្រុសទីមួយលើពិភពលោក ដែលកើតមកមានលិង្គ ៣ ត្រូវគ្រូពេទ្យចោលអស់ពីរវិញហើយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២មេសា។ 

ករណីមនុស្សលិង្គ ៣ ដំបូងបំផុតនេះ ឬហៅថា Triphallia ត្រូវបានកត់ត្រានៅក្នុងទីក្រុង Dohuk ជិតទីក្រុង Mosul នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ករណីនេះត្រូវបានរៀបរាប់លម្អិតដំបូងបង្អស់នៅក្នុងទស្សនវដ្តីឈ្មោះថា International Journal of Surgery Case Reports ប៉ុន្តែមិនត្រូវបានផ្សាយភ្លាមៗដោយប្រព័ន្ធផ្សព្វផ្សាយលើពិភពលោកទេ។

វេជ្ជបណ្ឌិត Shakir Saleem Jabali ជាអ្នកនិពន្ធរបាយការណ៍ បាននិយាយថា "តាមអ្វីដែលយើងបានដឹង នេះគឺជាករណីដំបូងដែលទារកមានលិង្គ ៣។ គ្មានករណីស្រដៀងណាមួយធ្លាប់កើតឡើងចំពោះមនុស្សជាតិនោះទេ"។

មានតែលិង្គមួយប៉ុណ្ណោះក្នុងចំណោមលិង្គទាំង ៣ របស់ក្មេងប្រុសនេះមានបំពង់បង្ហូរនោមនិងបង្អូរទឹកកាមឆ្លងកាត់ ដំណើរការបានត្រឹមត្រូវ។ លិង្គដែលប្រើការបានតែមួយនេះមានលិង្គមួយទៀតប្រវែង ២ សង់ទីម៉ែត្រដុះពីគល់ និង មួយទៀតប្រវែង ១ សង់ទីម៉ែត្រដុះពីក្រោមពងស្វាស។

ទារកម្នាក់តែប៉ុណ្ណោះក្នុងចំណោម ៥ ឬ ៦ លាននាក់ បានកើតមកមានលិង្គ ២ ដែលសរុបមានប្រហែល ១០០ ករណីក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក៕

-->
adverise with khmeread