សំណើច ៖ ពេលជិះឡានក្រុងជិតដល់ពាក់កណ្តាលផ្លូវ បុរសសុទិដ្ឋិនិយមនិយាយថា "តោះយើងឈប់ញ៉ាំបាយនៅភោជនីយដ្ឋានខាងមុខ។ ហើយសឹមឡើងជិះឡានក្រុងថ្មីបន្តទៀត។"
បុរសទុទិដ្ឋិនិយម ៖ "ខ្ញុំគិតថាវាមិនមែនជាគំនិតល្អទេ ព្រោះខ្ញុំមានប្រផ្នូលថានឹងមានរឿងមិនល្អកើតឡើង"។
បុរសសុទិដ្ឋិនិយម ៖ "វាក៏អាចមានរឿងល្អកើតឡើងបានដូចគ្នា កុំគិតច្រើន ណាមួយខ្ញុំកំពុងឃ្លានបាយផង"។
ដូច្នេះអ្នកទាំងពីរបានចុះពីឡានក្រុងចូលញ៉ាំបាយក្នុងភោជនីយដ្ឋាន។ ខណៈញ៉ាំបាយរួចប្រហែលកន្លះម៉ោង ស្រាប់តែមានព័ត៌មានទាន់ហេតុការណ៍ផ្សាយផ្ទាល់លើហ្វេសប៊ុក។
អ្នករាយការណ៍ព័ត៌មាននិយាយថា "រថយន្តក្រុងមួយត្រូវបានថ្មភ្នំរអិលធ្លាក់ពីជម្រាលភ្នំសង្កត់លើ បណ្តាលឱ្យស្លាប់មនុស្សទាំងអស់នៅក្នុងរថយន្ត"។
សម្លឹងមើលមួយសន្ទុះ សម្លាញ់ទាំងពីរសម្គាល់ឃើញថា វាជាឡានក្រុងដែលអ្នកទាំងពីរទើបចុះមុននោះកន្លះម៉ោងដើម្បីញ៉ាំបាយ។
បុរសសុទិដ្ឋិនិយម ៖ "ឃើញទេ? ខ្ញុំបានប្រាប់ឯងហើយថានឹងមានរឿងល្អកើតឡើង ប្រសិនបើយើងចុះពីឡានក្រុង!"។
បុរសទុទិដ្ឋិនិយម ៖ "ល្អប្រកាច់យ៎ស្អី? បើឡានក្រុងមិនឈប់ឱ្យពួកយើងចុះទេ ឡាននេះប្រហែលចៀសផុតពីថ្មភ្នំនោះបាត់ហើយ!"៕
