សំណើច ៖ ប្រពន្ធសួរ ៖ "បងសម្លាញ់ តើបងនឹងធ្វើយ៉ាងណា ប្រសិនបើអូនស្លាប់ទៅ?"។
ប្តីតបវិញថា ៖ "ហេតុអីសួរដូច្នេះ។ បងច្បាស់ជាកើតទុក្ខខ្លាំងហើយ"។
ប្រពន្ធបន្តសួរ ៖ "តើបងនឹងរៀបការស្រីផ្សេងទេ?"។
ប្តី៖ "ទេ បងមិនរៀបការទៀតទេ"។
ប្រពន្ធ ៖ "បងឯងមិនចូលចិត្តរៀបការទេអី?"។
ប្តី ៖ "នរណាថាមិនចង់ ប្រុសៗទាំងអស់សុទ្ធតែចង់រៀបការ"។
ប្រពន្ធ ៖ "ចុះម៉េចបងឯងមិនព្រមរៀបការម្តងទៀត?"។
ប្តី ៖ "អូខេ ចឹងពេលអូនស្លាប់ទៅ បងនឹងរៀបការម្តងទៀតទៅចុះ"។
ប្រពន្ធក្នុងទឹកមុខឈឺចាប់ខ្លាំង តបវិញថា ៖ "បងឯងរៀបការម្តងទៀតមែន?"។
ប្តី ៖ "ច្បាស់ជាចឹងហើយ"។
ប្រពន្ធសួរ ៖ "តើបងឯងនឹងដេកជាមួយនាងនៅលើគ្រែយើងមែនទេ?"។
ក្រោយដកដង្ហើមធំមួយសន្ទុះ ប្តីតបថា "បងគិតថា មានតែគ្រែយើងហ្នឹងហើយ គ្មានកន្លែងណាផ្សេងទេ"។
ប្រពន្ធនិយាយទាំងកំហឹង ៖ "អ៊ីចឹង! ហើយចុះបងឯងនឹងឱ្យនាងស្លៀកពាក់ខោអាវអូនដែរមែនទេ?"។
ប្តី ៖ "បងគិតថា ច្បាស់ជាអ៊ីចឹងហើយ ប្រសិនបើនាងចង់"។
ប្រពន្ធសួរទាំងភ្នែករលីងរលោង ៖ "អូចឹងហ៎! ហើយបងឯងនឹងដករូបថតអូនចេញ ហើយជំនួសរូបថតនាងមែនទេ?"។
ប្តី ៖ "បងគិតថាច្បាស់ជាអ៊ីចឹងហើយ!"។
ប្រពន្ធងើបឈរ ហើយសួរមួយសំណួរចុងក្រោយ ៖ "បើអ៊ីចឹង តើបងឯងនឹងឱ្យនាងប្រើដងវាយកូនហ្គោលអូនដែរមែនទេ?"។
ប្តីឆ្លើយមួយម៉ាត់ចុងក្រោយ "ទេ នាងប្រើដៃឆ្វេង"៕
