ពូទីនត្រូវបានបោះឆ្នោតជាបុរសសិចស៊ីបំផុតប្រចាំប្រទេសរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីន ជាបុរសដែលល្បីល្បាញសម្រាប់ការថតរូបដោះអាវពេលកំពុងជិះសេះនិងនេសាទ ត្រូវបានបោះឆ្នោតជាបុរសសិចស៊ីបំផុតប្រចាំប្រទេសរុស្ស៊ី។

ការស្ទង់មតិលើបុរសនិងស្ត្រីរុស្ស៊ីចំនួន ២.០០០ នាក់បានរកឃើញថា មេដឹកនាំវិមានក្រឹមឡាំងជនជាតិរុស្ស៊ីរូបនេះគឺជាបុរសដែលមានរូបរាងឡូយសង្ហារជាងគេនៅក្នុងប្រទេសនេះ។

បុរសវ័យ ៦៨ ឆ្នាំរូបនេះគឺជាបុរសតែម្នាក់គត់ដែលទទួលបានលទ្ធផលឆ្នោតលេខ២ខ្ទង់នៅក្នុងការស្ទង់មតិដោយគេហទំព័រការងារ SuperJob ។

នៅពេលសួរថាតើបុរសណាដែលមានភាពទាក់ទាញបំផុតនៅក្នុងប្រទេសគឺបុរស ១៨ ភាគរយនិងស្ត្រី ១៧ ភាគរយបានបោះឆ្នោតឱ្យលោកពូទីន។

ប៉ុន្តែនេះបានធ្លាក់ចុះមួយភាគរយនៅក្នុងក្រុមនីមួយៗបើប្រៀបធៀបទៅនឹងឆ្នាំមុន។

គេហទំព័រនោះបាននិយាយថា ប្រជាជនរុស្ស៊ីនៅតែហៅវ្ល៉ាឌីមៀរ ពូទីនថាជាបុរសដែលទាក់ទាញបំផុតនៅក្នុងប្រទេសនេះ៕

-->
adverise with khmeread