adverise with khmeread 1

​ល្បែង​ប៉ក់​ចាប​

​    ​ល្បែង​ប៉ក់​ចាប ជា​ល្បែង​ខ្មែរ​មួយ​យ៉ាង លេង​ដោយ​កុមារា កុមារី​ជំទង់ៗ ឬ​ក​ម្លោះ​ក្រមុំ​ក៏​អាច​លេង​បាន តែ​គេ​ច្រើន​លេង​ដោយ​ពួកៗ គឺ​ប្រុស​សុទ្ធតែ​ប្រុស ស្រី​សុទ្ធតែ​ស្រី ហើយ​គេ​លេង​នៅពេលណា​ក៏​បានតែ​ច្រើនតែ​ពួកក្មេងៗ គង្វាលគោ ក្របី ដែល​ដេញ​ហ្វូងគោ​ក្របី របស់ខ្លួន​ទៅ ស៊ី​ស្នៅ​នៅ​វាលស្រែ​...​ពេលព្រឹក ឬ​ល្ងាច​ហើយ​លេង​កំសាន្ត​សប្បាយ​នៅក្រោម​ម្លប់ឈើ ក្នុងពេលដែល​ក្របី​គោ​របស់ខ្លួន​កំពុងស៊ី​ស្មៅ​យ៉ាង​ស្ងៀម ស្ងាត់​។​

​    ​របៀប​លេង ដំបូង​គេ​បបួលគ្នា​ឲ្យ​បាន​ចាប់ពី ២​នាក់​ឡើងទៅ​គេ​រក​គ្រាប់​ក្រួស​ឲ្យ​បាន ៥ ឬ ១០ គ្រាប់​ក្នុង​ម្នាក់ៗ តែ​ចំនួន​គ្រាប់​នេះ មិន​កំណត់​ជា ៥ ឬ ១០ នោះទេ ស្រេច​តែ​អ្នកលេង​ទាំងសងខាង​ព្រមព្រៀង​កំណត់​ជាមុន​។ តែ​តាម​ធម្មតា គេ​ច្រើនតែ​កំណត់​ត្រឹម ៥ គ្រាប់​ម្នាក់ ប៉ុណ្ណោះ​។ ល្បែង​នេះ​គេ​លេង​ដោយ​ចាត់ជា​ថ្នាក់ៗ​គឺ​លាក់ ទាយ ប៉ក់ រក​ឈ្នះ​ចាញ់​។​

​    ​ក្នុង​ទីនេះ និយាយ​ចំពោះតែ​អ្នកលេង ២ នាក់​នឹង​គ្រាប់​សម្រាប់​លេង ៥ គ្រាប់​ម្នាក់​ដើម្បី​ឲ្យ​ងាយ​យល់​តាម​លំដាប់ថ្នាក់​ដូចតទៅ​៖

​    ​សកម្មភាព​នៃ​អ្នកលេង ដូច​រូបភាព​នេះ​៖

​    ​ថ្នាក់​ទី​១-​លាក់ កាល​គេ​រកគ្នា​ជា​អ្នកលេង និង​គ្រាប់​សម្រាប់​លេង​បាន​ហើយ គេ​អង្គុយ​ទល់មុខ​គ្នា ដៃ​ម្ខាង​ក្តាប់​គ្រាប់​ក្រួស ដៃ​ម្ខាង​ទុក​ឲ្យ នៅ​ទំនេរ​គ្រប់គ្នា​។ គេ​លាក់​គ្រាប់​ក្រួស​នោះ​ដោយ​ដាក់​ទាំង ២ មក​ខាង​ក្រោយខ្នង​ទាំងអស់គ្នា ហើយ​បន្លេច​គ្រាប់​ក្រួស​មក​ដាក់​ខាង​ដៃទទេ (​ដាក់​ប៉ុន្មាន​ក៏​ស្រេច​តែ​ចិត្ត​របស់ខ្លួន​គ្រប់គ្នា​) ដោយ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​អ្នកលេង​ទាំងអស់គ្នា​ដឹង ចំណែក​ដៃ​ដែល​ដាក់​គ្រាប់​ថ្មី​នេះ ក៏​គេ​ក្តាប់​ឲ្យ​ជិត​មកពី មុខ​រៀង​ខ្លូន​។​

​    ​ថ្នាក់​ទី​២-​ទាយ កាល​លាក់​រួចស្រេច​គ្រប់​គ្នា​អស់ហើយ គេ​ក៏​ចាប់​ទាយ ឧបមា​ថា អ្នក​ទី ១ ទាយ​ថា ៣, អ្នក​ទី ២ ទាយ​ថា ៥ រួចហើយ​គេ បើកដៃ​ក្តាប់​នោះ​ទាំងអស់គ្នា​ឡើង រាប់​គ្រាប់​មើល​ទាំងអស់គ្នា ឃើញ​អ្នក​ទី ១ ដាក់ ១ គ្រាប់ អ្នក​ទី ២ ដាក់ ៣ គ្រាប់ រួម​ចំនួន​គ្រាប់ ដែល​លាក់​ទាំង ២ នាក់ ត្រូវ​ចាប់ផ្តើម​លាក់​សាជាថ្មី​ម្តងទៀត ហើយ​ទាយ​ដូច​មុន​។ ប្រសិនបើ​អ្នក​ទី ១ ទាយ​ថា ៥ អ្នក​ទី ២ ទាយ​ថា ៣ លុះ​បើកដៃ​ឡើង​ឃើញ​អ្នក​ទី ១ ដាក់​ទី ២ អ្នក​ទី ២ ដាក់​ទី ៣ រួម​គ្រាប់​ទាំង ២ នាក់ ត្រូវជា ៥ ដូច្នេះ ការ​នេះ​ឈ្មោះថា​អ្នក​ទី ១ ត្រូវ​ប្រមូល​គ្រាប់​ទាំង​អស់ពី​អ្នក​ទី ២ មក​ដាក់បញ្ចូល​គ្នា​ជាមួយនឹង គ្រាប់​របស់ខ្លួន​ទាំងអស់​។​

​    ​ថ្នាក់​ទី​៣-​ប៉ក់ អ្នក​ប៉ក់​ទី ១ ដាក់​គ្រាប់​ទាំងអស់​ក្នុង​កំ​បង់ដៃ​ម្ខាង ហើយ​លើក​គ្រាប់​ទាំងអស់នោះ​ចោះ​ទៅលើ​បន្តិច ដោយ​ដៃ​ម្ខាង​ថ្នមៗ កំ​ឲ្យ​គ្រាប់​បាចសាច​រាយប៉ាយ​រួច​ត្រលប់​ត្រង់​គ្រាប់​ទាំងអស់​ដោយ​ខ្នងដៃ ឧបមា​ថា​ត្រង​បាន ៤ គ្រាប់ ហើយ​លើក​គ្រាប់ ៤ នោះ​បោះ​ទៅលើ​ម្តងទៀត រួច ត្រឡប់​ត្រង​ចាប់ ខាង​បាតដៃ​វិញ មេ​ចាប់បាន​មិន​ជ្រុះ​ឈ្មោះថា បាន​៤​គ្រាប់​នោះ បើ​ត្រឡប់​ត្រូវ​ខាង​បាតដៃ​នោះ មាន​ជ្រុះ​ខ្លះ​គេ​ហៅថា "​ក្អួត​" អ្នក​ប៉ក់ ទី ១ នោះ​ត្រូវបាន​គ្រាប់​អ្វី​បន្តិច​ប​ន្ទួ​ច​នោះទេ ត្រូវប្រគល់​គ្រាប់​ទាំងអស់​ទៅ​អ្នក​ទី ២ ក៏ត្រូវ​ចាប់ផ្តើម​ប៉ក់​ដូច​អ្នក​ទី ១ ដែរ ឧបមា​ថា បើ​អ្នក​ទី ២ នេះ​ប៉ក់​ទៅ គ្មាន​ក្អួត​បាន​៣​គ្រាប់​នោះ​គ្រាប់​ត្រូវ​នៅសល់តែ ៧ ទេ អ្នក​ទី ១ ក៏​ប្រមូល​គ្រាប់​ទាំង ៧ នេះ​ទៅ​ប៉ក់​ទៀត ឧបមា​ថា បាន ៤ គ្រាប់​ដូច្នេះ​គ្រាប់​សល់​តែ ៣ អ្នក ទី ២ យក​គ្រាប់​ទាំង ៣ នេះ​ទៅ​ប៉ក់ ឧបមា​ថា​អ្នក​ទី ២ ប៉ក់​បាន​ទាំង​៣​គ្រាប់​នេះ​តែម្តង​ដូច្នេះ​ឃើញថា​អស់​គ្រាប់​ហើយ​។​

​    ​ថ្នាក់​ទី​៤-​រក​ឈ្នះ​ចាញ់ អម្បាញមិញ​នេះ អ្នកលេង​ទាំងពី​នាក់​គឺ​អ្នក​ទី ១ ប៉ក់​បានតែ ៤ គ្រាប់ ឯ​អ្នក​ទី ២ ប៉ក់​បាន​ដល់​ទៅ ៦ គ្រាប់​ដូច្នេះ​អ្នក​ទី ១ ត្រូវ​ខ្វះ ១ គ្រាប់ អ្នក​ទី ២ លើស ១ គ្រាប់ ហើយ​អ្នក​ទី ១ ត្រូវ​ខ្ចី​អ្នក​ទី ២ មួយ​គ្រាប់ ដើម្បី​ឲ្យ​បាន​គ្រប់​ជា ៥ គ្រាប់​ដូចដែល​បានកំណត់​ពី​ខាងដើម​ប៉ក់​ហើយ ចាប់ផ្តើម​សាជាថ្មី​ឡើងវិញ​ទៀត​។​

​    ​ការលេង​មួយ​លើក​មកនេះ ឃើញថា​អ្នក​ទី ១ ជំពាក់​អ្នក​ទី ២ មួយ​គ្រាប់​ហើយ បើ​លេង ១ លើក​ទៀត​អ្នក​ទី ១ ជំពាក់​គេ ២ ឬ ៣ គ្រាប់​ទៀត​សង គេ​ពុំរួច​វិញ លុះ​ជំពាក់​គេ​ដល់ ១០ គ្រាប់ ត្រូវ​ឲ្យ​គេ​ជោះ​ម្តង​ព្រោះ​ល្បែង​នេះ​គេ​កំណត់​ត្រឹម​ជំពាក់ ១០ ត្រូវ​ជោះ​ម្តង បាន​ឈ្មោះថា​ចាញ់ ១ ទឹក​ដឺរ​។ ប៉ុន្តែ បើ​អ្នក​ទី ១​នេះ ប៉ក់​បាន​ច្រើន​គ្រាប់​លើសពី​គ្រាប់​ដែល​កំណត់​នោះ គេ​អាច​សង​ទៅ​អ្នក​ទី ២ វិញ​បាន​។ សង​ប៉ុន្មាន​គ្រាប់​ឈ្មោះថា​បាន​រួច​ប៉ុណ្ណោះ​ដែរ​។​

​    ​ការលេង​ជោះ​នោះ គឺ​គេ​ខោក​ក្បាលជង្គង់​ដោយ​ក្រញ​ដៃ​ជោះ​មាន ២ បែប​គឺ​ជោះ​បាយ​ក្តៅ ១ បែប​ចំនួន ១០ ឬ ៥ ដង​។ បើ​ជោះ​បាយ​ត្រជាក់ គែ​ខោក​តិចៗ​ស្រាលៗ​ចំនួន ១១ ឬ ១៥ ដង​ដែរ​។ ជោះ​ហើយ​គេ​ចាប់ផ្តើម​លេង​សា​ជាថ្មីទៀត​គេ​លេង​តែ​របៀបនេះ​រហូតដល់​ពេល​ឈប់​។​

​    ​ល្បែង​នេះ​គេ​លេង​ដើម្បី​ជាការ​កំសាន្ត​ផង ដើម្បី​ហាត់​ហ្វឹកហ្វឺន​ចិត្តគំនិត ឲ្យ​ស្គាល់​អធ្យាស្រ័យ​របស់​មនុស្ស​ទូទៅ​ក្នុងការ​លាក់​កុំ​ពុត ឬ​អា​ថ៍កំ​បាំង​អ្វី​ផ្សេងៗ​ផង​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់