David de Gea នឹងចាកចេញពីក្លឹប Manchester United នៅដំណាច់រដូវកាលនេះ

        អ្នកចាំទី David de Gea គ្រោងនឹងចាកចេញពីក្លឹប Manchester United នៅដំណាច់រដូវកាលនេះ ដោយមានការបង់សំណងច្រើនសន្ធឹកសន្ធាប់ ដើម្បីបន្ថយកិច្ចសន្យារបស់ខ្លួន ខណៈពេលអ្នកចាំទី Dean Henderson បានក្លាយជាជម្រើសទី១ក្នុងក្រុមជម្រើសរបស់លោក Ole Gunnar Solskjaer ។

        ក្លឹប United ត្រៀមបញ្ចប់ទំនាក់ទំនងជាមួយ de Gea វ័យ៣០ឆ្នាំហើយចង់ជម្រុះចោលកីឡាករដែលមានប្រាក់ឈ្នួល ៣៥០.០០០ផោនក្នុងមួយសប្តាហ៍រូបនេះចេញពីតារាងប្រាក់ឈ្នួលរបស់ខ្លួន។

        ទោះបីជាយ៉ាងណា ដោយនៅសល់ពេលវេលាពីរឆ្នាំក្នុងកិច្ចសន្យា ក្លឹបណាដែលចង់បាន de Gea ប្រាកដជាត្រូវបង់សំណងដល់ក្លឹប United ដើម្បីនាំយកកីឡាកររូបនេះចាកចេញពីពហុកីឡាដ្ឋាន Old Trafford ។

        ក្រោយពីគេចាត់ទុកថា ជាកីឡាករឆ្នើមម្នាក់ក្នុងក្រុមជម្រើសរបស់ Manchester United និងជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេរបស់ក្លឹប ទម្រង់លេងរបស់កីឡាករ de Gea ចាប់ផ្តើមស្ថិតក្រោមការតាមដានប៉ុន្មានរដូវកាលចុងក្រោយនេះ។

        ស្របពេលកីឡាករ Henderson ត្រូវបានកោះហៅពីការលេងខ្ចីជើងនៅក្លឹប  Sheffield United កាលពីរដូវកាលមុន និងត្រូវបានផ្តល់កិច្ចសន្យាដែលមានប្រាក់ឈ្នួល ១២០.០០០ ផោនក្នុងមួយសប្តាហ៍កាលពីខែសីហាឆ្នាំមុន លោក Solskjaer ត្រៀមផ្តល់អាវលេខ១ឲ្យកីឡាកររូបនេះនៅរដូវកាលក្រោយ។

         Henderson រក្សាបានឃ្លីនស៊ីតនៅក្របខណ្ឌ Premier League ទោះបីជាយ៉ាងណា កីឡាកររូបនេះបានសាងកំហុសដែលបណ្តាលឲ្យក្រុម AC Milan តាមស្មើនៅពហុកីឡាដ្ឋាន San Siro នៅក្នុងការប្រកួតក្របខណ្ឌ Europa League ៕

-->
adverise with khmeread