Mikel Arteta ធ្វើការសូមអភ័យទោសដល់អ្នកគាំទ្រ បន្ទាប់ពីក្រុម Arsenal ចាញ់ក្រុម Liverpool 3-0

        លោក Mikel Arteta បានធ្វើការសូមអភ័យទោសចំពោះទម្រង់លេងមិនល្អរបស់ក្លឹប Arsenal កាលពីថ្ងៃសៅរ៍ ដោយអះអាងថា លោកមានភាពរន្ធត់និងមានចម្ងល់ជុំវិញទម្រង់លេងកីឡាកររបស់លោក។

        លោក Arteta មិនសប្បាយចិត្ត បន្ទាប់ពីក្រុមរបស់លោកប្រកួតចាញ់ក្រុម Liverpool 3-0 ដោយបានបន្ថែមថា កីឡាកររបស់លោកត្រូវការបង្ហាញទម្រង់លេងច្បាស់លាស់នៅពេលពួកគេជួបជាមួយក្រុម Slavia Prague ។

        Arsenal ចាញ់ការប្រកួតនេះ បើទោះបីជាមានវត្តមានកីឡាករមានតម្លៃថ្លៃបំផុតរបស់ខ្លួនក៏ដោយ ដែលក្នុងនោះមានកីឡាករ Alexandre Lacazette  Pierre Emerick Aubameyang និង Nicolas Pepe ដែលមានតម្លៃសរុប ១៧៤ លានផោន។

        ក្រុម Arsenal មិនបានបង្កការគំរាមកំហែងដល់គូប្រកួតរបស់ខ្លួនទេ ហើយលោក Arteta បាននិយាយថា " ក្រុម Liverpool ស័ក្តិសមនឹងទទួលបានជ័យជម្នះ ពួកគេល្អស្ទើរតែគ្រប់ផ្នែក"។

        លោកបន្តថា "យើងត្រូវសូមអភ័យទោសដល់អ្នកគាំទ្ររបស់យើង។ ខ្ញុំត្រូវសូមអភ័យទោសចំពោះអ្វីដែលបានកើតមាននៅលើទីលានប្រកួត។ ខ្ញុំទទួលខុសត្រូវទាំងស្រុង។ ពួកគេល្អជាងយើងច្រើនផ្នែក"។

        ក្រុម Arsenal ឈានចូលការប្រកួតជើងទី ១ វគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ Europa League ដោយដឹងថា ជាការប្រកួតមួយដែលពួកគេត្រូវតែធ្វើឲ្យបានល្អ ដើម្បីសង្គ្រោះរដូវកាល៕

-->
adverise with khmeread