ចប់! សូម្បីម្ចាស់ Facebook លោក Zuckerberg ក៏ត្រូវធ្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនលើបណ្តាញសង្គមខ្លួនឯងដែរ

លេខទូរស័ព្ទដៃរបស់ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg គឺជាលេខមួយចំណោមទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចំនួនជាង៥៥៣លានត្រូវបានផុសលើអនឡាញដោយពួក Hacker។

អ្នកស្រាវជ្រាវប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណេតឈ្មោះ  Dave Walker បានបញ្ជាក់ថា ឈ្មោះ ទីតាំង និងព័ត៌មានអំពីអាពាហ៍ពិពាហ៍ ថ្ងៃខែឆ្នាំកំណើត និងលេខ ID របស់អ្នកប្រើប្រាស់ហ្វេសប៊ុករបស់ Zuckerberg គឺស្ថិតក្នុងចំណោមទិន្នន័យដែលត្រូវបានគេលួច ដោយត្រូវបានផ្សព្វផ្សាយនៅលើវេទិកាមួយរបស់ក្រុម Hacker កាលពីថ្ងៃសៅរ៍។

សហស្ថាបនិកហ្វេសប៊ុក លោក Chris Hughes និងលោក Dustin Moskovitz ក៏ស្ថិតក្នុងចំណោមទិន្នន័យបែកធ្លាយទាំងនោះដែរ។

អ្នកនាំពាក្យរបស់ហ្វេសប៊ុកម្នាក់និយាយក្នុងសេចក្ដីថ្លែងការមួយទៅកាន់វេបសាយ Dailymail ថា "នេះគឺជាទិន្នន័យចាស់ទេ ដែលវាត្រូវបានរាយការណ៍តាំងពីឆ្នាំ២០១៩។ យើងបានរកឃើញកំហុសនេះ និងបានដោះស្រាយបញ្ហានេះតាំងពីខែសីហាឆ្នាំ២០១៩មកម្ល៉េះ"។

យោងតាមលោក Alon Gal សហស្ថាបនិកក្រុមហ៊ុនស៊ើបការណ៍សម្ងាត់អ៊ីនធឺណេតអ៊ីស្រាអែល Hudson Rock បានឱ្យដឹងថា មូលដ្ឋានទិន្នន័យហាក់ដូចជាចំនួនលេខដូចគ្នាដែលចែកចាយនៅក្នុងរង្វង់ក្រុម Hacker យ៉ាងហោចណាស់ចាប់តាំងពីខែមករា។

ទិន្នន័យនោះត្រូវបានលក់ឱ្យនិងលក់បន្តក្នុងចំណោមឧក្រិដ្ឋជនតាមអ៊ីនធឺណេតអស់មួយរយៈ ប៉ុន្តែការលេចធ្លាយកាលពីថ្ងៃសៅរ៍នៅលើវេទិការបស់ពួក Hacker ធ្វើឱ្យវាអាចប្រើបានដោយឥតគិតថ្លៃ។

ព័ត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់នៅជុំវិញពិភពលោកកំពុងត្រូវបានផ្តល់ជូនសម្រាប់ឥណទានឌីជីថលដែលមានតម្លៃពីរបីអឺរ៉ូនៅលើគេហទំព័រដែលល្បីល្បាញសម្រាប់ពួក Hacker ហើយលោក Gal បាននិយាយថាគាត់បានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យទាំងនោះអស់ហើយ។

ហើយអ្នកកាសែតផ្សេងទៀតនិយាយថាពួកគេក៏បានផ្ទៀងផ្ទាត់លេខទូរស័ព្ទទៅនឹងព័ត៌មានលម្អិតបែកធ្លាយនោះគឺត្រូវគ្នា៕

-->
adverise with khmeread