អង្គការណាសាថារញ្ជួយដីធំៗចំនួន២ កើតឡើងនៅលើភពព្រះអង្គារ

រញ្ជួយដីខ្លាំងៗចំនួនពីរត្រូវបានកត់ត្រាលើភពអង្គារកាលពីខែមុនដោយយាន InSight របស់ណាសា។ នេះយោងតាមការផ្សាយរបស់ Unilad កាលពីថ្ងៃអាទិត្យទី៤មេសា។

រញ្ជួយដីខ្លាំងចំនួនពីរត្រូវបានគេរាយការណ៍កើតឡើងនៅថ្ងៃទី៧ និង១៨ មីនាក្នុងតំបន់មួយហៅថា Cerberus Fossae ហើយរញ្ជួយដីទាំងពីរនោះមានកម្រិតញ័រជាង ៣,០ រិច្ឆទ័រ ដែលគេចាត់ទុកជារញ្ជួយខ្លាំងលើភពក្រហមនេះ។

ហើយប្រសិនបើអ្នកឆ្ងល់ថាវាសំខាន់អ្វីទៅដែលមានរញ្ជួយដីលើភពអង្គារពីរដងនេះ ការពិតវាគាំទ្រដល់ទ្រឹស្ដីដែលថាភពនេះគឺជាភពសកម្ម។

ទីតាំងរញ្ជួយដីត្រូវបានកត់ត្រានៅកន្លែងដដែល ដែលយាន InSight ធ្លាប់កត់ត្រារញ្ជួយដីផ្សេងទៀតក្នុងបេសសកម្មរបស់ខ្លួនក្នុងឆ្នាំ២០១៩។ តំបន់រញ្ជួយឈ្មោះថា Cerberus Fossae គឺល្បីជាតំបន់ចោតខ្លាំង និងជាវាលទំនាបភ្នំភ្លើងបុរាណ។

ការរញ្ជួយដីកាលពីខែមីនាមានកម្រិត ៣,៣ និង ៣,១ រិច្ឆទ័រ ខណៈដែលការរញ្ជួយលើកមុនមានកម្រិត ៣,៦ និង ៣,៥ រិច្ឆទ័រ។ យាននេះបានស្ថិតនៅលើភពក្រហមចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៨ ។

គេជឿក៏ជឿដែរថា តំបន់ Cerberus Fossae អាចជាតំបន់កណ្ដាលនៃការរញ្ជួយដីសកម្មនៅលើភពព្រះអង្គារ៕

-->
adverise with khmeread