កីឡាករ Valencia ទាំងអស់ដើរចេញពីទីលានប្រកួត ក្រោយរងការប្រកាន់ពូជសាសន៍នៅទឹកដីរបស់ Cadiz

កីឡាកររបស់ក្លឹប Valencia ទាំងអស់នាំគ្នាដើរចេញពីតារាងបាល់ទាត់ពេលកំពុងប្រកួតជាមួយនឹងក្លឹប Cadiz បន្ទាប់ពីការរើសអើងជាតិសាសន៍ត្រូវបានធ្វើឡើងទៅលើខ្សែការពារ Mouctar Diakhaby។

ខ្សែការពារវ័យ២៤ឆ្នាំរូបនេះមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Juan Cala របស់ក្លឹប Cadiz នៅតង់ទីមួយដែលគាត់ទទួលការពិន័យកាតលឿងមួយ។

Diakhaby ខឹងដាច់ក្បាលដាច់កន្ទុយនឹងអ្វីដែលកីឡាករ Cala បាននិយាយដាក់គាត់ បើទោះជាខ្សែបម្រើការពាររបស់ក្លឹប Cadiz រូបនេះបដិសេធយ៉ាងដាច់អហង្ការពីការចោទប្រកាន់ថាគាត់ប្រកាន់ពូជសាសន៍ក៏ដោយ។

ចាប់តាំងពីការប្រកួតនោះមក ក្លឹប Valencia បានបញ្ចេញសេចក្តីថ្លែងការណ៍១០ចំណុចមានចំណងជើងថា "សូមកុំរើសអើងពូជសាសន៍" លើវេបសាយផ្លូវការរបស់ពួកគេ។

ពួកគេក៏បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នោះថា Diakhaby គឺជាជនរងគ្រោះរើសអើងពូជសាសន៍ចុងក្រោយគេបង្អស់ក្នុងពិភពបាល់ទាត់ ហើយវាគឺជាថ្ងៃដ៏សោកសៅមួយសម្រាប់ពិភពកីឡា៕

 

-->
adverise with khmeread