ជាងមួយសតវត្សរ៍ទៅហើយ អ្នកជំនាញសត្វទើបតែដឹងថាហេតុអ្វីបានជាទន្សាយដើរជើងពីរខាងមុខរបស់វា នៅពេលវាព្យាយាមបំលាស់ទីឱ្យលឿន ហើយឥឡូវពួកគេដឹងមូលហេតុពិតនៃការដើរជើងពីរខាងមុខរបស់វាហើយ។
ពូជទន្សាយ Sauteur d’Alfort មានផលវិបាកក្នុងការបំលាស់ទីជើងខាងក្រោយរបស់វា ដោយជំនួសមកវិញដោយការដើរជើងពីរខាងមុខ។
ក្រុមអ្នកវិទ្យាសាស្ដ្រអន្តរជាតិមួយបានរកឃើញថា ហ្សែនកម្រមួយបានធ្វើឱ្យប៉ះពាល់ដល់ខួរឆ្អឹងខ្នងរបស់ទន្សាយប្រភេទនេះ។
ក្រុមអ្នកស្រាវជ្រាវបានចង្អុលបង្ហាញពីការផ្លាស់ប្តូរហ្សែនដែលមានន័យថាទន្សាយដែលមានបញ្ហាត្រគាក គឺដើរជើងពីរខាងមុខជំនួសឱ្យជើងពីរខាងក្រោយ។
ការសិក្សាថ្មីមួយដោយ Miguel Carneiro មកពីសាកលវិទ្យាល័យ Universidade do Porto ក្នុងប្រទេសព័រទុយហ្គាល់ និង Leif Andersson មកពីសាកលវិទ្យាល័យ Uppsala ប្រទេសស៊ុយអែតបង្ហាញថា នេះដោយសារតែទន្សាយមានហ្សែនខុសគ្នា។
ពួកគេបានបង្កាត់ពូជទន្សាយមិនធម្មតាទាំងនេះជាមួយនឹងពូជទន្សាយលោតស្តង់ដារ ហើយបង្កើតជាហ្សែនរបស់ចៅៗ ៥២ ក្បាលដើម្បីរកភាពខុសគ្នារវាងសត្វទន្សាយមួយដែលអាចលោតនិងមិនអាចលោតបាន។
កូនទន្សាយដែលមិនអាចលោតបានមានការផ្លាស់ប្តូរហ្សែនមួយនៅក្នុងច្បាប់ចម្លងហ្សែនទាំងពីរហៅថា RORB ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍខួរឆ្អឹងខ្នង។
ជាលទ្ធផលសត្វទន្សាយមានការថយចុះយ៉ាងខ្លាំងនូវចំនួនណឺរ៉ូននៅក្នុងខួរឆ្អឹងខ្នង ដែលផលិតប្រូតេអ៊ីន RORB ហើយទំនងជារំខានដល់ចលនានៃអវយវៈរបស់ពួកវា៕
